ភ្នំពេញ៖ លោកស្រី ហ៊ុន ស៊ីណាត ហាក់សម្តែងការហួសចិត្ត ចំពោះសមត្ថកិច្ចដែលចាប់រថយន្ត ដឹកបទល្មើសព្រៃឈើបាន ដុតបំផ្លាញចោល ។
លោកស្រីថា មិនគួរដុតឡានចោលទេ ទុកវាប្រើប្រាស់ជាសម្បត្តិរបស់រដ្ឋទៅវាជាការល្អ ព្រោះឡានទាំងនេះវាមិនមែនជាអ្នកបំផ្លាញ់ព្រៃឈើទេ ឧកញ៉ាទេដែលជាអ្នកបំផ្លាញ់ ត្រូវតែដាក់ទោសវា បើលុយចាប់បានដុតដែរល្អ កុំឲ្យគេមើលថាខ្មែរចេះកប់ ។
ការថ្លែងរបស់លោកស្រីបានធ្វើឡើង ក្រោយពី រថយន្ត បាកុង ជាច្រើនគ្រឿង ដែលជាមធ្យោបាយកដឹកឈើ ត្រូវបាន កំលាងរាជអាវុធហត្ថ ខេត្ត និង គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដុត បំផ្លាញចោលជាបន្តបន្ទាប់ កាលពីពេលថ្មីកន្លងមកនេះបន្ទាប់ពី លោកសៅ សុខាបើកប្រតិបត្ត័ការ បង្ក្រាប់បទល្មើសព្រៃឈើ ទ្រង់ទ្រាយធំ ក្នុងនោះ ឃាត់ខ្លួនឧកញ៉ា សឹង្ហ សំអុល និងបក្សពួកបីនាក់ទៀត បញ្ជួនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់។
ក្រោយពីមានការដុតបំផ្លាញ ចោល រថយន្តដឹកឈើជាបន្តបន្ទាប់ រួចមកកាលពី១៥ កក្តដា លោក ស្រី ហ៊ុន ស៊ីណាត បាន សសេរខាំមិនតបទៅនិងការដុតបំផ្លាញរថយន្តនោះថា « ញុំគិតថាបើរបស់ហូបចុកត្រូវតែដុតចោលពីព្រោះវាធ្វើឲ្យខូចសុខុមាលភាពរាស្ត្រ មិនគួរដុតឡានចោលទេ ទុកវាប្រើប្រាស់ជាសម្បត្តិរបស់រដ្ឋទៅវាជាការល្អ។
ម្យ៉ាងឡានទាំងនេះវាមិនមែនជាអ្នកបំផ្លាញ់ព្រៃឈើទេ ឧកញ៉ាទេដែលជាអ្នកបំផ្លាញ់ត្រូវតែដាក់ទោសវា ហេតុអីបានជាដុតបែបៗនេះខ្ញុំស្ដាយណាស់។ ខ្មែរយើងចេះគ្រាន់បើចាប់លុយបានអត់ដុតឈើ និងឡានដុតបើលុយចាប់បានដុតដែរល្អកុំឲ្យគេមើលថាខ្មែរចេះកប់ »។
លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តពាក់ព័ន្ធការដុតកម្ទេចរថយន្ដប៉ាកុង៦គ្រឿង ដែលបង្ក្រាបបាននៅខេត្តស្ទឹងត្រែង ត្រូវបានអោយដឹងថា ៖ ក្រោយទទួលបទបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា លោកបានបញ្ជាបន្ដទៅកាន់សមត្ថកិច្ចជំនាញរបស់លោកកម្ទេចចោលតែម្ដង នៅវេលាម៉ោងជាង១១ព្រឹកនេះ។
លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានឲ្យដឹងដែរថា រថយន្ដទាំងនេះត្រូវសមត្ថកិច្ចបង្ក្រាបបាន កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិស្រែស្រណុកថ្មី ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។
សូមបញ្ជាក់ថាកាលពី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានប្រាប់ឱ្យដឹងថា៖ ចាប់ពីពេលបើកយុទ្ធនាការទ្រង់ទ្រាយធំនិងការដាក់ចេញនូវវិធានការតឹងរឹង កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងជំនាញពាក់ព័ន្ធបានធ្វើការស្រាវជ្រាវស៊ើបអង្កេតបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរី
បានចាប់ខ្លួនជនសង្ស័យ៤នាក់បញ្ជូននៅតុលាការ និងពេលនេះជនសង្ស័យ៤នាក់ទៀតដែលគេចខ្លួន កម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវរកឱ្យឃើញនិងចាប់ខ្លួនតាមអំណាចដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី។
លោក ថាការបំផ្លាញចោលវត្ថុតាងដែលជាមធ្យោបាយដឹងជញ្ជូននោះ នៅតែបន្តអនុវត្តយ៉ាងក្តៅគគុក។លោកនាយឧត្តមសេនីយ៍ សៅ សុខា បានដាក់បទបញ្ជាតឹងរឹង មិនអត់អោនចំពោះបុគ្គលដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើទេ ត្រូវតែអនុវត្តច្បាប់ដាច់ខាត៕ PNASIA