កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ១៦ ខែ កក្ដដា ឆ្នាំ ២០១៩ យេីងខ្ញុំបាននាំយកថវិកា សប្បុរសជនចំនួន ១៦០០ ដុល្លារ អង្ករ ៥០ គ.ក្រ មី ៣ កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ អំបិល ៣ គ.ក្រ ជូនដល់ប្អូនប្រុស ស៊ុម វេត ដែលមានជំងឺរលួយជេីងខាងឆ្វេង អស់រយៈពេលជាង ១ ខែ មកហេីយ ហេីយមានជីវភាពក្រីក្ររស់នៅភូមិ កកោះ ឃុំសំពងជ័យ ស្រុក ជើងព្រៃ ខេត្តកំពង់ចាម ។
ខ្ញុំបាទជួសមុខអោយប្អូនប្រុស ស៊ុម វេត និង ក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណចំពោះ សប្បុរសជនទាំងអស់ និង សូមគោរពជូនពរ សប្បុរសជន ទាំងអស់ ជួបប្រទះតែសេចក្ដីសុខ សេចក្ដីចំរេីន ជានិច្ចនិរន្ត ។
អាជ្ញាធរឃុំ ដែលមានលោកស្រីមេឃុំ និង អាជ្ញាធរស្រុកជេីងព្រៃ បានរៀបចំចាត់ចែងរថយន្តនាំយកទៅព្យាបាលនៅមន្ទីរពេទ្យនៅព្រឹកនេះ ។ ប្រភព៖ Pheng Vannak News