កេីតមកមួយជាតិ មនុស្សគ្រប់តែរូបតែងប្រាថ្នារស់នៅមានសេចក្ដីសុខ មានអវយុវគ្រប់គ្រាន់ ដេីម្បីងាយស្រួលក្នុងការប្រកបរបររកស៊ីផ្សេងៗ។
អ្នកខ្លះកេីតមកមានអវយុវមិនគ្រប់គ្រាន់ ហេីយត្រូវធ្វេីការដេីម្បីចិញ្ចឹមក្រុមគ្រួសារថែមទៀត។ ជាក់ស្ដែងលោកពូម្នាក់ដែលពិការភ្នែកទាំងសងខាង ហេីយត្រូវរកលុយដេីម្បីចិញ្ចឹមក្រុមគ្រួសារ ជាពិសេស ប្រពន្ធគាត់មានជំងឺឈឺរ៉ាំរ៉ៃទៀតផង។
មិនតែប៉ុណ្ណោះគាត់មានកូនប្រុសដែលមានសតិមិនគ្រប់ម្នាក់នៅក្នុងបន្ទុក ហេីយត្រូវរកលុយមកសងបំណុល ដែលបានជំពាក់គេព្រោះយកលុយទៅមេីលជំងឺប្រពន្ធថែមទៀតផង។ តាមប្រពភពពីហ្វេសប៊ុក Nourn Sobourn បានសរសេររៀបរាប់ថា៖
“អាណិតណាស់ ទៅដល់កន្លែងដុតឡធ្យូងលោកពូពិការភ្នែកទាំងពីរ ពេលបានឃេីញហេីយលេីសពីណិត ដេីម្បីចិញ្ចឹមប្រពន្ធមានជំងឺរ៉ាំរ៉ៃ ធ្លាក់ឈាម និងកូនប្រុសសតិមិនគ្រប់ អ្វីដែលអាសូរជាងនេះទៅទៀតគាត់ត្រូវរកលុយសងបំណុកគេទៀត ព្រោះខ្ចីលុយមេីលជំងឺប្រពន្ធ
សូមបងប្អូនទាំងអស់សប្បុរសជនជួយគាត់ដោយក្តីអាណិតផងចុះ
គាត់នៅភូមិ អូរកោះគគី ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ក្រុមខ្ញុំនិងទៅជួបគាត់ឆាប់ៗនេះ call 0965056900
ប្រភព (អាចារ្យ ចិត្តធម៌)”
សូមទស្សនាវីដេអូខាងក្រោម៖