ដូចដែលប្រិយមិត្តបានស្គាល់រួចមកហេីយ នាយចឺមជាតារាចម្រៀងរបស់ផលិតកម្មសាន់ដេ ដែលកំពុងទទួលបាននូវការគាំទ្រជាខ្លាំងពីស្រទាប់យុវវ័យនាពេលបច្ចុប្បន្ន។
កាលពីយប់មិញនាយចឺមបានទៅច្រៀងខនសឺតនៅបឹងបៃតង តែជាសំណាងអាក្រក់បានបាត់ទូរស័ព្ទមួយគ្រឿងម៉ាក IPhone XS Max ពណ៌ទឹកមាសមួយគ្រឿង។
តាមប្រភពពីគណនីហ្វេសប៊ុក Jerm Sunday Fan បានបង្ហោះថា “😥😭😭 មុននេះបន្តិច ខ្ញុំបានច្រៀងConcertនៅផ្សារបឹងប៉ៃតង បានបាត់ទូរស័ព្ទម៉ាក Iphone xs max ពណ៌ទឹកមាស បើបងប្អូនបានឃើញ ជួយទាក់ទងមកខ្ញុំផង ខ្ញុំនឹង មានសាគុណជូនបើឃើញ សូមទាក់ទងតាមលេខ 069210280 សូមបងប្អូនជួយស៊ែបន្តផងបាទ🙏🙏”