កន្លងមក នៅតាមស្ថាបន ក្រសួង មន្ទីរមួយចំនួន បានធ្វើការប្រកាសប្រឡងជ្រើសរើសមន្ត្រីឱ្យចូលបម្រើការងារនៅក្នុងស្ថាបនរដ្ឋជាហូរហែមកហើយ ។
ឥឡូវនេះក្រសួងមហាផ្ទៃ បានប្រកាសប្រឡងជ្រើសរើសមន្រ្តីចំនួន២៣២នាក់ឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិល និង មន្រ្តីស្មៀន ឃុំ សង្កាត់ សម្រាប់ឆ្នាំ ២០១៩នេះ ។
ហើយកាលបរិច្ឆេទនៃការដាក់ពាក្យ និង ការទទួលពាក្យស្នើសុំប្រឡងចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ និង សាលារាជធានី-ខេត្តទាំង១៩ គឺមាននៅសាលារាជធានីភ្នំពេញ
សាលាខេត្តព្រះសីហនុ សាលាខេត្តពោធិសាត់ សាលាខេត្តកំពង់ធំ សាលាខេត្តកណ្តាល សាលាខេត្តសៀមរាប សាលាខេត្តព្រៃវែង សាលាខេត្តបាត់ដំបង សាលាខេត្តបន្ទាយមានជ័យ សាលាខេត្តកំពង់ចាម សាលាខេត្តឧត្តរមានជ័យ សាលាខេត្តកំពង់ស្ពឺ
សាលាខេត្តត្បូងឃ្មុំ សាលាខេត្តតាកែវ សាលាខេត្តស្វាយរៀង សាលាខេត្តកំពត សាលាខេត្តក្រចេះ សាលាខេត្តកំពង់ឆ្នាំង សាលាខេត្ត និង សាលាស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។
កាលបរិច្ឆេទប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០១៩នេះ ។ ដូច្នេះបើបងប្អូនមានចំណាប់អារម្មណ៍ចង់ចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ សូមរៀបចំប្រវត្តិរូប( CV) យកទៅដាក់នៅតាមអាសយដ្ឋានខាងលើនេះ ។
ចង់ដឹងព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសខាងក្រោមនេះ៖
ប្រជាប្រិយ