ភ្នំពេញ៖ លោក ស្រី ហ៊ុន ស៊ីណាត ដែលមហាជនកោតសសើរនិងគាំទ្រ ថា ជា អ្នករិះគន់ បញ្ហា មិនសម្ចៃមាត់ចំពោះ មន្ត្រី អសកម្ម អយុត្តិធម៌ បញ្ហា ពុករលួយ បាន សម្តែងការហួសចិត្ត លោក លឹម ភ័ណ្ទ ធ្វើដល់ អនុប្រធានសភាពាណិជ្ឋកម្មកំពង់ធំ និង ព្រះវិហារ មកធ្វើរបស់ក្លែងក្លាយឲ្យរាស្ត្រផឹក ចាំមើលថាតើសមត្ថកិច្ចដាក់ទោសយ៉ាងម៉េចទៅ។
ការហួសចិត្ត របស់លោកស្រី ហ៊ុន ស៊ីណាត បានធ្វើឡើង កាលពីព្រលប់ថ្ងៃទី១០កក្តដា ឆ្នាំ២០១៩ បន្ទាប់ពី សមត្ថកិច្ច បាន ទីតាំសិប្បកម្មផលិតទឹកក្រូច មួយកន្លែង យី ហោ លឹម ភ័ណ្ទ ស្ថិតនៅ សង្កាត់ព្រៃពន្លិច ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលគេស្គាល់ថា ម្ចាស់ទីតាំង មានតួនាទីជា អនុប្រធានសភាពាណិជ្ឋកម្មកំពង់ធំ និង ព្រះវិហារ បានលួចបើកផលិត ទឹកក្រូច ក្លែងបន្លំម៉ាក គ្មាន អនាម័យ គ្មានច្បាប់អនុញាតិត្រឹមត្រូវពី ស្ថាបនពាក់ពន្ធ័ ។
ក្រោយពីមានការ បង្ក្រាប របស់មន្ត្រីជំនាញ លើទី តាំសិប្បកម្មផលិតទឹកក្រូច មួយកន្លែង យី ហោ លឹម ភ័ណ្ទ សមត្ថកិច្ចបាន រកឃើញ ទឹក ក្រូច ច្រើនម៉ាក លោកស្រី ហ៊ុន ស៊ីណាត បាន សម្តែងការហួសចិត្ត ជាខាំង ក្រោយពី ឃើញ ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មមួយរូប បែជាធ្វើរបស់ អត់ច្បាប់ ប៉ះពាល់ ដល់សុខភាពរាស្ត្រ ដោយ លោកស្រី សសេរថា «រហូតដល់ អនុប្រធានសភាពាណិជ្ឋកម្ម មកធ្វើរបស់ក្លែងក្លាយឲ្យរាស្ត្រផឹកចាំមើលថាតើសមត្ថកិច្ចដាក់ទោសយ៉ាងម៉េចទៅលើពួកអាចង់មានបានបំផ្លាញ់សុខុមាលភាពប្រជាជនយើងទៅណ៌? »។
សូមរំលឹកថា កាលពី វេលាម៉ោង១១.៣០នាទី ព្រឹកថ្ងៃទី ១០ ខែកក្តដា ឆ្នាំ ២០១៩ សមត្ថកិច្ច ចំរុះ បានចុះត្រួតពិនិត្យ ទីតាំសិប្បកម្មផលិតទឹកក្រូច មួយកន្លែង យី ហោ លឹម ភ័ណ្ទ ស្ថិតនៅ សង្កាត់ព្រៃពន្លិច ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយរកឃើ ញ ថាម្ចាស់ទីតាំងលួច ផលិត ទឹក ក្រូជ ខុសបច្ចេកទេស និង គ្មានច្បាប់ គ្មានអនាម័យ ចែកចាយទូទាំងប្រទេស ធ្វើឲ្យប៉ះពាល់ដល់សុខភាព ពលរដ្ឋ ។
ក្នុងប្រតិបត្តការណ៏នោះ សមត្ថកិច្ចរកឃើញ ទឹកក្រូចជាច្រើនមុខ និង សារធាតុគីមីមួយចំនួន ធំសម្រាបលាយ ធ្វើទឹកក្រូចដែលច្បាប់ហាមឃាត់។
តាមសេចក្តីរាយាករណ៏បានឲ្យដឹងថា នៅ ពេលដែលសមត្ថកិច្ចបាន ចុះទៅពិនិត្យរោសិប្បកម្ម លោក លឹម ភ័ណ្ទ ម្ចាស់សិប្បកម្ម ដែលមាន តួនាទីជា អនុប្រធានសភាពាណិជ្ឋកម្ម ខេត្ត កំពង់ធំ និង ព្រះវិហារ បានរត់គេចខ្លួនបាត់ ដោយមិនបានមកចូលរួមក្នុងសកម្មភាព ត្រួតពិនិត្យនោះទេ ក្រោយមក លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានបញ្ជាកំលាំងជំនាញឲ្យតាមចាប់ខ្លួនដើម្បីមកចាត់ការតាមនិតិវិធីច្បាប់។
ចំណែក បិទទីតាំងបណ្តោះអាសន្ន និងផ្អាកការផលិត និងចែកចាយ ដោយ រងចាំឲ្យភាគីម្ចាស់សិប្បកម្មចូលមកដោះស្រាយតាមនិតិវិធីច្បាប់ ៕ ប្រភព៖ PNASIA