ព្រះសីហនុ៖ បញ្ហាសំរាមនៅខេត្តព្រះសីហនុ ត្រូវបានប្រជាពល រដ្ឋមានការរិះគន់តាំងជំនាន់អតីតអភិបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន មកម្ល៉េះ។ ហើយវាក៏ជាបញ្ហារសើបមួយ ដែលជាប្រធានបទក្តៅនៅក្នុងបណ្តាញសង្គមនាពេលកន្លង មកផងដែរ។
ជាក់ស្តែងនាព្រឹកថ្ងៃអង្គារ ៨កើត ខែអាសាធ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពរបស់ក្រុមហ៊ុនប្រមូលសំរាម (KSWM) ក្នុងក្រុង និងផែនការយុទ្ធនាការសំអាតអនាម័យបរិស្ថានក្នុងក្រុងព្រះសីហនុ។
គួរបញ្ជាក់ផងដែរថា ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចូលកាន់តំណែង កាលពីពេល ថ្មីៗកន្លងមកនេះ។ ក្រោយការចូលកាន់តំណែងរបស់ឯកឧត្តម បានធ្វើការដោះស្រាយនៅបញ្ហាជាច្រើន នឹងទទួលបានការ កោតសរសើរពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើន៕ ប្រភព៖ lookgooday.com