កាលពីឆ្នាំ 2018 រដ្ឋាភិបាល កម្ពុជា បានធ្វើ ការដំឡើង អត្រាពន្ធ នាំចូល រថយន្ត មួយ ទឹក ម្ដង ហើយ ធ្វើ ឲ្យ តម្លៃ រថយន្ត បាន ហក់ ឡើងថ្លៃភ្លាមៗពី តម្លៃ ចាស់ ហើយថ្មីៗនេះ ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សម្រេច ជា ម្ដង ដោយ ធ្វើការ ដំឡើង នេះ នាំចូល ម្ដងទៀត។
ព័ត៌មាន ស្ដីពី ការដំឡើង អត្រាពន្ធ នេះ ត្រូវបាន ឃ្លាំង លក់ និង ទិញ រថយន្ត អ៊ែ168 R168 Automobile Dealer បង្ហោះ តាមរយៈ Facebook Page ថា៖ រថយន្ត មួយ ទឹក ខ្លះ នឹង ឡើងថ្លៃ កប់ ទៀតហើយ ដោយ រថយន្ត ខ្លះ នឹង ដាច់ ពូជ លែង ហ៊ាន នាំចូល ដូច អា ឆ្លាម នៅ ដើមឆ្នាំ 2019 នេះ ដោយសារ ការដំឡើង ពន្ធ នាំចូល”។
សេចក្ដីសម្រេច នេះ បាន ចុះហត្ថលេខា ជា ផ្លូវការ ដោយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ស្តីពី ការដំឡើង ពន្ធ នាំចូល រថយន្ត មួយ ទឹកនឹង ឡើងថ្លៃ បន្តទៀត នៅ ដើមឆ្នាំ 2019 ខាងមុខនេះ។
ឃ្លាំង លក់ និង ទិញ រថយន្ត សរសេរ បន្តទៀតថា អត្រាពន្ធ ឡើង បែបនេះ នឹងធ្វើ ឲ្យ រថយន្ត មួយចំនួន ដូចជា៖រថយន្ត LEXUS RX300 ចាប់ពី ឆ្នាំ 2001 ដល់ ឆ្នាំ 2003 (ឡើង ប្រហែល 4700$) ដែល ធ្លាប់ បង់ពន្ធ នាំចូល 11600$ នោះ នឹងត្រូវ ឡើង បង់ រហូតដល់ 16300$។
ហើយ រថយន្ត ប្រភេទ នេះ អាច ដែល ប្រឈមមុខ ការឈប់ នាំចូល ព្រោះ សរុប ថ្លៃ ដឹក ថ្លៃ រថយន្ត និង សេវាផ្សេងៗ រថយន្ត មួយ ថ្លៃដើម លើសពី 20000$-25000$ !
រថយន្ត TOYOTA HIGHLANDER V6 ចាប់ពី ឆ្នាំ 2001ដល់ ឆ្នាំ 2003 (ឡើង ប្រហែល 4700$) ដែល ធ្លាប់ បង់ពន្ធ នាំចូល 11600$ នោះ នឹងត្រូវ ឡើង បង់ រហូតដល់ 16300$។ ហើយ រថយន្ត ប្រភេទ នេះ អាច ដែល ប្រឈមមុខ ការឈប់ នាំចូល ដូចគ្នា ព្រោះ សរុប ថ្លៃ ដឹក ថ្លៃ រថយន្ត និង សេវាផ្សេងៗ រថយន្ត មួយ ថ្លៃដើម លើសពី 20000$-25000$ !
រថយន្ត LEXUS RX330 ឆ្នាំ 2004 (ឡើង ប្រហែល 6400$) ដែល ធ្លាប់ បង់ពន្ធ នាំចូល 17400$ នោះ នឹងត្រូវ បង់ រហូតដល់ 23800$ ។ សរុប ថ្លៃ ដឹក ថ្លៃ រថយន្ត និង សេវាផ្សេងៗ រថយន្ត មួយ ថ្លៃដើម លើសពី 30000$-40000$ !
រថយន្ត TOYOTA CAMRY ចាប់ពី ឆ្នាំ 2002 ដល់ ឆ្នាំ 2004 (ឡើង ប្រហែល4000$) ដែល ធ្លាប់ បង់ពន្ធ នាំចូល 9100$ នោះ នឹងត្រូវ ឡើង បង់ រហូតដល់ 13000$ ។ ជា ប្រភេទ ដែល ប្រឈមមុខ នឹង ដាច់ ពូជ ! ព្រោះ សរុប ថ្លៃ ដឹក ថ្លៃ រថយន្ត និង សេវាផ្សេងៗ រថយន្ត មួយ ថ្លៃដើម លើសពី 19000$-22000$ !
សម្រាប់ តារាង បង់ពន្ធ នេះ អាច មានន័យថា ប្រភេទ រថយន្ត មួយចំនួន ដែលមាន ឆ្នាំ ផលិត ក្រោម ឆ្នាំ 2006 នឹងត្រូវ គិត ពន្ធ ស្មើ ឆ្នាំ 2006 ទាំងអស់។ ការ ប្រែប្រួល អត្រា ពន្ធ អាករ នេះ អាច ធ្វើ ឲ្យ តម្លៃ
រថយន្ត លក់ តាម ហាង និង ក្រុមហ៊ុន មាន ការ កើន ឡើង ប៉ុន្តែ ហាង មួយ ចំនួន អាច នៅ រក្សា តម្លៃ ដូច មុន ព្រោះ ជា ទំនិញ ទិញ ចូល មុន ការ កំណត់ អាករ ថ្មី ខណៈ រថយន្ត នាំ ចូល ក្រោយ ខែ មករា ឆ្នាំ 2019 គឺ តម្លៃ ថ្លៃ ជាង មុន។
ដោយឡែកនៅប្រទេសវៀតណាមបន្ទាប់ពីរដ្ឋាភិបាលអនុវត្តន៍ យកពន្ធ០% នៃការនាំចូលរថយន្តពីបណ្ដាប្រទេសក្នុងតំបន់អាស៊ានចូលទឹកដីវៀតណាម ធ្វើឲ្យការនាំចូលរថយន្តមកកាន់វៀតណាមកើនឡើងយ៉ាងគំហុក ។
ជាក់ស្ដែង បើគិតត្រឹមត្រីមាសទី១នៃឆ្នាំ ២០១៩ វៀតណាមនាំចូលរថយន្ត ចំនួន ៣៩០០០គ្រឿង ពោលគឺកើនឡើង ៧៧៨% បើធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ ២០១៨ ខណៈ ឆ្នាំ ២០១៨ ការនាំចូលរថយន្តក្នុងត្រីមាសទី១ មានចំនួន ៤ពាន់គ្រឿងប៉ុណ្ណោះ។
មូលហេតុនៃការនាំចូលរថយន្តកើនឡើងយ៉ាងនេះ គឺដោយសារ លក្ខខណ្ឌនាំចូលកាន់តែងាយស្រូលជាងមុន ជាពិសេសការយកពន្ធនាំចូល០%។
លើសពីនេះក៏មានការបញ្ចុះតម្លៃពីអ្នកលក់រថយន្ត ជាមួយនឹងប្រូម៉ូសិនផងដែរ។ តាំងពីខែ មីនាឆ្នាំ ២០១៩នេះ មានការនាំចូលរថយន្តម៉ាកល្បីជាច្រើន ដូចជា Toyota Fortuner, Honda CR-V និង Toyota Wigo ជាដើម ដោយការនាំចូលមានការបញ្ចុះតម្លៃ និងមានការដូផ្សេងៗទៀត។
ប្រទេសថៃ បានក្លាយជាអ្នកលក់រថយន្តឲ្យវៀតណាធំជាងគេ ដោយវៀតណាមធ្វើការនាំចូលរថយន្តពីថៃ ចំនួន ២៥៩៥៤គ្រឿង។ ចំណែក ឥណ្ឌូនេស៊ី ទទួលបានចំណាត់ថ្នាក់លេខ២បន្ទាប់ពីថៃ ដោយវៀតណាមបាននាំចូលរថយន្តពី ឥណ្ឌូនេស៊ី ចំនួន ៩៥០៣គ្រឿងហើយការនាំចូលនេះទៀតសោតគ្មានគិតពន្ធឡើយ។
បើយោងតាមសមាគមន៍ផលិតរថយន្តវៀតណាម បានឲ្យដឹងថា ការលក់រថយន្តក្នុងស្រុកកើនឡើង ១៦០% បើធៀបនឹងខែ កុម្ភៈ ឆ្នាំមុនកើនឡើងត្រឹមតែ ៥៤%ប៉ុណ្ណោះ៕