ភ្នំពេញ៖ កាលពីម្សិលមិញនេះ កីឡាករ ចាន់ វឌ្ឍនាកា បានបង្ហោះក្នុងបណ្តាញសង្គមរបស់ខ្លួន អមជាមួយនឹងរូបភាពមួយសន្លឹក ដោយមានសរសេរថា “សូមទោសដែលប៉ុន្មានឆ្នាំមកនេះ អ្នកលេងដោយគ្មានឆន្ទៈលេងទេ អ្នកគឺលេងដោយការសប្បាយរបស់អ្នក” ។
ការបង្ហោះនេះវាហាក់គាប់ជួនជាមួយនឹងកាលពីព្រឹកម្សិល មិញនេះដែរ ក្នុងឱកាសសន្និសីតកាសែតមុនការប្រកួត លោក Felix Dalmas គ្រូបង្វឹកជម្រើសជាតិកម្ពុជា
បានថ្លែងថា លោកជ្រើសរើសយកតែកីឡាករ ដែលមានឆន្ទៈលេង ដើម្បីប្រទេសជាតិតែប៉ុណ្ណោះ ។
គួររំឭកផងដែរថា កីឡាករ ចាន់ វឌ្ឍនាកា មិនត្រូវបានគ្រូបង្វឹកជម្រើសជាតិកម្ពុជា ដាក់ឈ្មោះក្នុងបញ្ជីកោះហៅរបស់ខ្លួនឡើយ
ខណៈដែលកីឡាកររូបនេះ ទើបតែសម្រេចចិត្តចែកផ្លូវគ្នាជាមួយនឹងក្លិបលីគកំពូលម៉ាឡេស៊ី PKNS FC កាលពីជាង ២ សប្តាហ៍មុន ៕