លោក វ៉ូ ជាសាស្ត្រាចារ្យផ្នែកឱសថបូរាណ នៅសកលវិទ្យាល័យវៀតណាម គាត់បានទៅសិក្សានៅឥណ្ឌា អាមេរិក ។ លោកបានចែករំលែករបៀបផ្សំថ្នាំព្យាបាលសាមញ្ញៗងាយរក ហើយតម្លៃថោក ។ សូមអនុញ្ញាតប្រែសម្រួលចែករំលែកជូនប្រិយមិត្ត ។ ចំពោះមុខ សូមជូនវិធីផ្សំថ្នាំបូរាណព្យាបាលរោគឆ្កែឆ្កួតខាំ ។
វត្ថុធាតុដើមផ្សំ និងរបៀបធ្វើ៖
១- យកសត្វរៃ ២០០ ក្រាម (២ខាំ) មកលីង ដោយប្រើឆ្នាំងដី ។ លីងរហូតមានពណ៌ស្លាបកន្លាត គឺអាចប្រើបានហើយ ។ កិនវាឲ្យម៉ត់ ។
២- ស្លឹកតែស្រស់ដាំវាឲ្យខាប់ ។
របៀបផ្សំ៖
យកម្សៅរៃដែលលីងរួចពី ៧ ទៅ ៨ ក្រាម លានឹងទឹកតែកន្លះកែវ ។
សូមរំលឹកថាៈ ពេលពិសឆ្កែឆ្កួតវាធ្វើទុក្ខ គឺបណ្តាលឲ្យជនរងគ្រោះខ្លាចទឹក ខ្លាចពន្លឺ… ។ ហេតុនេះ ត្រូវពឹងអ្នកមានកម្លាំងខ្លាំងៗ ដើម្បីគៀបបង្ខំឲ្យផឹក ។
ឲ្យជនរងគ្រោះផឹក ៣ ម៉ោង ម្តងៗ ។ ដំបូង ទឹកនោមរបស់អ្នកជំងឺឡើងពណ៌ក្រម៉ៅ ពេលខ្លះនោមចេញឈាម ។ តម្រូវឲ្យផឹក ហើយពិនិត្យមើលទឹកនោម ។ ពេលទឹកនោមថ្លាសធម្មតា គឺជាសះស្បើយហើយ ។
លោកប្រាប់បន្ថែមថាៈ រូបមន្តថ្នាំបូរាណនេះ បានសង្គ្រោះមនុស្សជាច្រើន ដែលពេទ្យសងត្រឡប់មកផ្ទះវិញ ហើយអ្នកផ្ទេររូបមន្តនេះគឺលោកគ្រូ ឌឹក ខាញ់ ជាវេជ្ជបណ្ឌិតផ្ទាល់របស់អតីតអនុប្រធានរដ្ឋវៀតណាម អ្នកស្រីង្វៀងធីប៊ិញ ៕ ប្រភព ksn