នៅថ្ងៃទី ៣១ ខែឧសភា នេះនៅលើ ទំព័រ ហ្វេសប៊ុកផ្ទាល់ខ្លួន នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង ក្នុង បរិបទ នៃ ការរំលែក មរណទុក្ខ បានបង្ហាញ អារម្មណ៍ កោតសរសើរ ភាពជា អ្នកដឹកនាំ របស់លោក ព្រេ ម ទីន ស៊ូ ឡា នុ ន ដា អតីត នាយករដ្ឋមន្ត្រី ថៃ ក្នុង ទសវត្សរ៍ ១៩៨០ និង ជា អតីត ទីប្រឹក្សា ផ្ទាល់ របស់ ព្រះមហាក្សត្រ ថៃ ដែល ទើបបាន ទទួលមរណភាព កាលពី ថ្ងៃទី ២៦ ខែឧសភា ថ្មីៗ នេះ ។
លោកនាយក រដ្ឋមន្ត្រី សិង្ហ បុរី បាន ស្ញប់ស្ញែង ការដឹកនាំ របស់ អតីត នាយករដ្ឋមន្ត្រី ក្នុង ទសវត្សរ៍ ១៩៨០ នោះ ប៉ុន្តែ បាន ប្រើពាក្យ ពេចន៍ គង លើ កម្ពុជា ដែល ធ្វើឱ្យ តំណាងរាស្ត្រ ហ៊ុន ម៉ា នី រង្កៀស ចិត្ត ។
លោកនាយក រដ្ឋមន្ត្រី លី សៀន ឡុង បានសរសេរថា ៖« ក្នុងអំឡុង ពេលដែល លោក ព្រេ ម ទីន ស៊ូ ឡា នុ ន ដា ធ្វើជា នាយករដ្ឋមន្ត្រី ថៃ នោះ វា ក៏ ជា ពេលដែល សមាជិក អាស៊ាន ទាំង ៥ នៅពេលនោះ បាន ប្រឆាំងនឹង ការឈ្លានពាន របស់ វៀត ណា ម មកលើ កម្ពុជា និង រដ្ឋាភិបាល កម្ពុជា ( ពេលនោះ ) ដែល មក ជំនួស របប ខ្មែរក្រហម » ។
លោក លី សៀន ឡុង សរសេរ បន្តទៀតថា ៖« ប្រទេស ថៃ បាន ប្រឈម នឹង កងទ័ព វៀតណាម នៅតាម បណ្តោយ ព្រំដែន របស់ខ្លួន ជាមួយ កម្ពុជា ។ លោក ឧ ត្ត ម សេនីយ៍ ព្រេ ម បានសម្រេច ចិត្ត យ៉ាង មុតមាំ ដោយ មិន ទទួលយក អ្វីដែល កំពុង កើតឡើង នោះ ហើយ បានធ្វើការ ជាមួយ ដៃគូ ក្នុង អាស៊ាន ដើម្បី ប្រឆាំង វៀតណាម នៅតាម វេទិកា អន្តរជាតិ នានា » ។
ឃ្លា ទាំងនេះ ទំនងជា បានធ្វើឱ្យ លោក ហ៊ុន ម៉ា នី ហួសចិត្ត ហើយ ត្រូវ សរសេរ ប្រតិកម្ម ជា ភាសា អង់គ្លេស នៅលើ គណនី ហ្វេ ស ប៊ុ ក របស់ខ្លួន ដោយមាន ភ្ជាប់ សារ របស់ លោកនាយករ ដ្ឋ មន្ត្រី សិង្ហ បុរី ផង ។
« ខ្ញុំ មាន អារម្មណ៍ ហួស ពី ការភ្ញាក់ផ្អើល នៅពេល បានឃើញ សារ របស់ នាយករដ្ឋមន្ត្រី លី សៀន ឡុង នេះ » ។ នេះ ជា ពាក្យ របស់លោក ហ៊ុន ម៉ា នី ដែលជា កូនប្រុស ម្នាក់ របស់ សម្តេច នាយករដ្ឋមន្ត្រី ដែល បាន ដឹកនាំ ផ្តួលរំលំ របប ខ្មែរក្រហម ដោយមាន ជំនួយ ពី យោធា វៀតណាម ហើយ ដែល ចាប់តាំងពី ឆ្នាំ ១៩៨៥ មក លោក ក្លាយជា នាយករដ្ឋមន្ត្រីរ បស់ កម្ពុជា រហូតដល់ បច្ចុប្បន្ននេះ ។
សម្រាប់ លោក ហ៊ុន ម៉ា នី ដែល បញ្ចេញ គំនិត ក្នុងនាម ផ្ទាល់ខ្លួន នោះ លោក ម៉ា នី យល់ អាច យល់បាន អំពី ជំហរ នយោបាយ ដែល តំណាងឱ្យ ជ្រុង មួយ នៃ ស្ថានភាព របស់ សមាជិក ខ្លះ នៃ អាស៊ាន ។ ប៉ុន្តែ ទោះយ៉ាងណា ក៏ដោយ ចំពោះ លោក ហ៊ុន ម៉ា នី គេ មិនត្រូវ បំភ្លេច ភាព សាហាវយង់ឃ្នង ប្រឆាំង មនុស្សជាតិ ឡើយ ។
លោក ហ៊ុន ម៉ា នី ដែលជា តំណាងរាស្ត្រ មណ្ឌល កំពង់ស្ពឺ បាន សរសេរ យ៉ាង ដូច្នេះ ៖« បើទោះជា វា ជា ការណ៍ ពិត នៃ ភូមិសាស្ត្រ នយោបាយ ឬ ជាការ ធ្វើឡើង ដើម្បី ប្រយោជន៍ ជាតិ របស់ខ្លួន ក៏ដោយ គេ មិនគួរ មើលរំលង ឬ បំភ្លេច អំពើ ឃោរឃៅ និង ឧក្រិដ្ឋកម្ម ប្រឆាំង មនុស្សជាតិ ដែល ប្រព្រឹត្ត ដោយ ពួក ខ្មែរក្រហម នោះទេ » ។
កូនប្រុស របស់ សម្តេច ហ៊ុន សែន ដែល តែង ដឹកនាំ ក្រុមយុវជន រំឭក វិញាណក្ខន្ធ អ្នកស្លាប់ ក្នុង របប ខ្មែរក្រហម រៀងរាល់ថ្ងៃ ១៧ មេសា បាន បន្តទៀតថា នៅពេលដែល គ្រប់គ្នា កំពុង លេង នយោបាយ ប្រជាជន កម្ពុជា កំពុងតែ បន់ស្រន់ រក អ្នកណា ក៏បាន មកពី ទីណា ក៏បាន ឱ្យតែ មកជួយ សង្គ្រោះ ជីវិត របស់ ពួកគេ ពី របប ខ្មែរក្រហម ។
« ការជួយ សង្គ្រោះ [ ពលរដ្ឋ កម្ពុជា ] គឺ បានមកពី គណបក្ស ប្រជាជន កម្ពុជា ដោយមាន ការគាំទ្រ ពី ប្រទេស វៀតណាម » ។ នេះ ជាការ បញ្ជាក់ របស់លោក ហ៊ុន ម៉ា នី ដែលជា សមាជិក គណៈកម្មាកា រ កណ្តាល របស់ គណបក្ស ប្រជាជន កម្ពុជា ដែល កំពុង កាន់អំណាច ៕
ប្រភពអត្ថបទ៖ ThmeyThmey