កាលពីថ្ងៃ សៅរ៍ ១៤រោចខែ ពិសាខ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវ នឹង ថ្ងៃ ទី ០១ ខែ មិថុនា ឆ្នាំ ២០១៩ វេលា ម៉ោង ២១៖៣០ នាទី មាន ករណី ឃាតកម្ម ដ៏ សាហាវ ព្រៃ ផ្សៃ មួយ បង្ក ការ ភ្ញាក់ ផ្អើល យ៉ាង ខ្លាំង នៅ ចំណុច ផ្ទះ ឈ្មោះ ផាន សារ៉េម ស្ថិត ក្នុង ភូមិ ពោធិបាន ឃុំ ពោធិបាន ស្រុក កោះធំ ខេត្ត កណ្តាល។ ជន រង គ្រោះ ឈ្មោះ ឡឹង លី ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជន ជាតិ ខ្មែរ មុខ របរ កសិករ មាន ទីលំនៅ ស្ថិត នៅ ភូមិ ពោធិបាន ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល (ជា បង ថ្លៃ) ស្លាប់ នៅ កន្លែង កើត ហេតុ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនសង្ស័យឈ្មោះ ផាន ផាន់នី (ហៅ ម៉ៃ) ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ មិន ពិត ប្រាកដ មាន ទីលំនៅ ភូមិ ពោធិបាន ឃុំ ពោធិបាន ស្រុក កោះធំ ខេត្ត កណ្តាល (ជា ប្អូន ថ្លៃ)ចូល ព្រៃ បាន ជាន់ ខ្សែ លួស រាយ ឆក់ កណ្ដុរ ស្លាប់។ វត្ថុ តាង រួម មាន កណ្ដៀវ ០១ និង ដាវ ០១។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម ការ បំភ្លឺ របស់ ឈ្មោះ ផាន់ សារ៉េម ត្រូវ ជា ម្តាយ ក្មេក ជន រង គ្រោះ និង ត្រូវ ម្តាយ បង្កើត ជន សង្ស័យ បាន ឲ្យ ដឹង ថា ជន រង គ្រោះ និង ជន សង្ស័យ ត្រូវ ជា បង ថ្លៃ ប្អូន ថ្លៃ នឹង គ្នា ហើយ ពុំ ដែល មាន ទំនាស់ ទាស់ គ្នា ទេ នៅ រួម រស់ ក្រោម ដំបូល ផ្ទះ តែ មួយ។ លុះ នៅ ថ្ងៃ ទី ០១ ខែ មិថុនា ឆ្នាំ ២០១៩ វេលា ម៉ោង ប្រហែល ១៩៖០០ នាទី គាត់ បាន សំរាក នៅ ក្នុង ផ្ទះ លើ ឡៅ តឿ ឯ កូន គាត់ ឈ្មោះ ផាន ផាន់នី ហៅម៉ៃ នៅ សម្រាក ជា មួយប្រពន្ធ ខាង ក្រោម ផ្ទះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះ បន្តិច ក្រោយ មក កូន ប្រសា របស់ គាត់ ឈ្មោះ ឡឹង លី ក៏ ជិះ ម៉ូតូដឹក ប្រពន្ធ របស់ វា ឈ្មោះ ផាន់ សារ៉ាយ ជា កូន ស្រី បង្កើត របស់ គាត់ មក ដល់ ពេល នោះ គាត់ ជា ម្តាយ ក៏ បើក ទូរស័ព្ទ មើល រឿង ល្ខោន បន្តិច ក្រោយ មក ឮ សំឡេង កូន ស្រី គាត់ ឈ្មោះ ផាន់ សារ៉ាយ ស្រែក ទ្រហោ យំ ថា៖ ប្តី វា ដាច់ ក ហើយ បន្ទាន់ គ្នា នោះ គាត់ ក៏ ចុះ ពី លើ ឡៅ តឿ មក ខាង ក្រោម ឃើញ ឈ្មោះ ឡឹង លី ដេក ស្លាប់ ក្នុង ថ្លុក ឈាម ឯ កូន បង្កើត គាត់ ឈ្មោះ ផាន ផាន់នី ហៅ ម៉ៃ បាន រត់ គេច ខ្លួន បាត់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម ការ បំភ្លឺ របស់ ឈ្មោះ ព្រិល រិន ឈ្មោះ ហុក វី និង ឈ្មោះ ជី ពិសិដ្ឋ បាន ឲ្យ ដឹង ថា អ្នក ទាំង ៣ នាក់ កំពុង អង្គុយ ហូប ស្រាបៀ នៅ ក្រោម ផ្ទះ ខាង ត្បូង ជាប់ ផ្ទះ កើត ហេតុ បាន ឃើញ ឈ្មោះ ផាន ផាន់នី ហៅ ម៉ៃ ដើរ កាត់ មុខ គាត់ ដោយ នៅ នឹង ដៃ មាន កាន់ កណ្តៀវ ០១ ផង ដើរ ឆ្ពោះ ទៅ ទិស ខាង កើត បាត់ ទៅ ក្រោយ មក ទើប ឃើញ ផ្អើល ឆោឡោ ឮ សំឡេង ស្រែក ទ្រហោ យំថា ឈ្មោះ ឡឹង លី (ជន រង គ្រោះ)ត្រូវ បាន គេ សម្លាប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួច អ្នក ទាំង ០៣ នាក់ បាន ទៅ មើល ឃើញ ឈ្មោះ ឡឹង លី ស្លាប់ក្នុង ថ្លុក ឈាម នៅ ក្នុង ផ្ទះ ឈ្មោះ ផាន សារ៉េម ប្រាកដ មែន។ បន្ទាប់ ពី ទទួល បាន ព័ត៌មាន កម្លាំង ជំនាញ នៃ អធិការដ្ឋាន នគរបាល ស្រុក បាន ចុះ មក ដល់ កន្លែង កើត ហេតុ ដោយ សហការ ជា មួយ កម្លាំង ប៉ុស្តិ៍ រដ្ឋបាល អាជ្ញាធរ មូល ដ្ឋាន លោក គ្រូ ពេទ្យ ផ្នែក ជំនាញ និង ក្រុម គ្រួសារ ជន រង គ្រោះ ដើម្បី ធ្វើ ការ ពិនិត្យ សាកសព។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ ពិនិត្យ ឃើញ មាន ស្នាម របួស ចំនួន ០២ កន្លែង ១-នៅ ផ្នែក ក ខាង មុខ មាន ស្នាម មុត ប្រវែង ១៦ស.ម ដាច់ សរសៃ និង បំពង់ ក។ ២-នៅ ផ្នែក ក្បាល ខាង ក្រោយ មាន ស្នាម មុត កាត់ ទទឹង ប្រវែង០៩ស.ម ជំរៅ ដល់ លលាដ៍។ ក្រៅ ពី នេះ ពុំ មាន ស្លាក ស្នាម អ្វី ទៀត ឡើយ។ តាម ការ សន្និដ្ឋាន ជា ជំហាន ដំបូង បាន ឲ្យ ដឹង ថា ជន រង គ្រោះ ស្លាប់ ក្នុង អំពើ ឃាតកម្ម។ មូល ហេតុ ដោយ មាន ភាព ច្រណែន គ្នា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ ពី ពិនិត្យ ចប់ សព្វ គ្រប់ សមត្ថកិច្ច បាន ប្រគល់ សាកសព ជន រង គ្រោះ ជូន ក្រុម គ្រួសារ ដើម្បី យក ទៅ ធ្វើ បុណ្យ តាម ប្រពៃណី។ លុះ មក ដល់ ព្រឹក ឡើង ថ្ងៃ ទី ០២ ខែ មិថុនា ឆ្នាំ ២០១៩ ក៏ មាន ប្រជាពលរដ្ឋ រាយការណ៍ ថា បាន ឃើញ ជន សង្ស័យ ឈ្មោះ ផាន ផាន់នី (ហៅ ម៉ៃ)ដើរ ជាន់ ខ្សែ លួស រាយ ឆក់ កណ្ដុរ ស្លាប់ នៅ ចំណុច ដី ចម្ការ ពោត របស់ ប្រជាពលរដ្ឋ ស្ថិត នៅ ខាង កើត ភូមិ ចម្ងាយ ២០០០ ម៉ែត្រ ក្នុង ភូមិ ពោធិ៍បាន ឃុំ ពោធិ៍បាន ស្រុក កោះធំ ខេត្ត កណ្ដាល ដោយ មាន ដាវ ចំនួន ០១ ដើម និង កណ្ដៀវ ០១ ដើម នៅ ជាប់ ខ្លួន ផង ដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ មក សមត្ថកិច្ច បាន ចុះ ដល់ កន្លែង កើត ហេតុ ពិនិត្យ ឃើញ ថា សព ជន សង្ស័យ ពិត ជា ស្លាប់ ដោយ សារ ជាន់ ខ្សែ លួស រាយ ឆក់ កណ្ដុរ ដូច ដែល ប្រជាពលរដ្ឋ បាន រាយការណ៍ ប្រាកដ មែន។ ចំណែក ម្ចាស់ ចម្ការ ដែល រាយ លួស ឆក់ កណ្ដុរ ក៏ ត្រូវ សមត្ថកិច្ច ហៅ មក សួរ នាំឲ្យ ទទួល ខុស ត្រូវ ករណី មនុស្ស ឃាត ដោយ អចេតនា ផងដែរ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​