តារាចម្រៀងស្រីជាពន្លកថ្មីក្នុងវិថីសិល្បៈ កញ្ញា ចំរើន សុភ័ក្រ ដែលជាអតីតបេក្ខជន The Voice Cambodia ដ៏មានប្រជាប្រិយខ្លាំងអំឡុងពេលប្រកួតប្រជែង។
តារាចម្រៀងស្រី រូបនេះហាក់បីជាមានសន្ទុះក្នុងទីផ្សារសិល្បៈខ្លាំងមែនទែន មិនចាញ់តារាចម្រៀងស្រីស្រករ គ្នានោះទេ។
តារារូបនេះ ក៏ក្លាយជាតារាចម្រៀង ប្រចាំ ផលិតកម្មហង្សមាស ដែលតារារូបនេះ ចេញបទជាច្រើនផងដែរក៏មានអ្នកគាំទ្រមិនធម្មតានោះទេ ព្រោះតែសម្លេងពិរោះមានទឹកដម។
ហើយ តារា ស្រីរូបស្រស់ស្អាតរូបនេះ តែងតែលេចមុខចេញតាមឆាកតន្ត្រីធំៗ មិនដាច់សោះឡើយ ហើយតារារូបនេះ ហាក់បីដូចជាមានប្រជាប្រិយភាពនឹងរវល់ខ្លាំងទៀតផង។
យ៉ាងណាមិញ កញ្ញា ចំរើន សុភក្រ័ មិនត្រឹមតែសម្លេងពិរោះប៉ុណ្ណោះទេ បើក្រឡេកមើលរូបសម្រស់វិញ ពិតជាស្អាត នឹងចេញឈុតស្ទាយប្លែកៗ មានការស្លៀកពាក់ធ្វើអោយគេកោតសរសើរគ្រប់គ្នា តែអ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះ
ត្រូវឈុតសម្លៀបបំពាក់មួយឈុត ដែលធ្វើអោយអ្នកគាំទ្របើកភ្នែកធំ ប្រហោងពោះគ្រប់គ្នា ព្រោះតែ ស្លៀកបំពាក់ឈុតស៊ីចស៊ី បញ្ចេញគលភ្លៅ។ ដោយរូបនេះ កញ្ញា ចំរើន សុភ័ក្របានបង្ហោះចេញលើហ្វេសប៊ុកមុននេះបន្តិចតាមគណនីហ្វេសប៊ុករបស់ខ្លួន
ធ្វើអោយអ្នកគាំទ្រចាប់អារម្មណ៍ព្រោះតែកញ្ញា សិចស៊ីខ្លាំងស្ទើរតែលេចតំបន់គ្រោះថ្នាក់ចេញមកក្រៅ ធ្វើអោយFan របស់នាងមានការប្រហោងពោះមិនស្ទើរនោះទេ។ហើយពួកគេក៏បានសរសើរនាងផងដែរថាស្លៀកឈុតនេះទៅពិតជាស្រស់ស្អាតខ្លាំងណាស់ សាកសមតែម្ដង។