ខេត្តបាត់ដំបង ៖ ដោយសារការធ្វេសប្រហែសរបស់ក្រុមអ្នកដឹកជញ្ជូនស្រាបៀរឲ្យក្រុមហ៊ុន ស្រាបៀរ ហ្គែនប៊ើក មានការរៀបចំទុកដាក់វេចខ្ចប់មិនបានល្អ ម្យ៉ាងទៀតដោយសារការដឹកច្រើនហួសចំណុះផងនោះ រួមផ្សំជាមួយនឹងការបើកបរលឿនខ្វះការប្រុងប្រយ័តថែមទៀតធ្វើឲ្យធ្លាក់កេសស្រាបៀរនេះធ្លាយរប៉ាត់រប៉ាយបែកផ្ទុះរាត់រាយពេញផ្លូវ ខូចខតអស់ស្រាបៀរជាច្រើនកេស ក្នុងនោះប្រជាពលរដ្ឋនៅក្បែរនោះក៏បាននាំគ្នាមករើសយកទៅទទួលទានស្រវឹងហ្វ្រីៗតែម្ដង ។
ករណីនេះបានកើតឡើង កាលពី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៥៧អា ក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុង ខេត្តបាត់ដំបង។
មុនពេលកើតហេតុគេឃើញរថយន្ដដឹកស្រាបៀរ Ganzberg មួយគ្រឿង សង្ស័យដឹកច្រើន លើសចំណុះបូករួមនឹងការធ្វេសប្រហែស របស់ក្រុមអ្នកដឹកនោះផង ម្យ៉ាងទៀតរថយន្ដក៏បើកលឿនផងនោះ ទើប បណ្ដាលឲ្យស្រាបៀរជាច្រើនកេះ ធ្លាក់រាយប៉ាយពេញផ្លូវ បង្កការស្ទះចរាចរណ៍ មួយដង្ហើមចង្រិតដែរ
ប៉ុន្តែមិនមានមនុស្សរងរបួសឬគ្រោះថ្នាក់ និងប៉ះពាល់ទ្រព្យសម្បត្តិសាធារណៈនោះទេ ។ ភា្លមៗនោះម្ចាស់រថយន្តបានរៀបចំរើសស្រាបៀរដែលនៅសេសសល់ លើកដាក់រថយន្តវិញ ហើយបន្តដំណើរទៅមុខទៀត ដោយមិនរំខានដល់សមត្ថកិច្ចក្នុងខេត្តបាត់ដំបងបន្ដិចឡើយ ៕peoplenews.asia