ខេត្តពោធិ៍សាត់ ៖ ជ្រកក្រោមលេសធ្វើដីសម្បទានសេដ្ឋកិច្ចនៅក្នុងខេត្តពោធិ៍សាត់ ក្រុមហ៊ុនរតនៈសម្បត្តិបាននឹងកំពុងកាប់បំផ្លាញព្រៃឈើនៅតំបន់អភិរក្សភ្នំសំកុសនិងតំបន់ជួរភ្នំក្រវាញយ៉ាងរង្គាល ដោយប្រើប្រាស់កម្មករខ្មែរមួយចំនួននិងកម្មករវៀតណាមប្រមានជា២០០នាក់បែកចែកជាក្រុមចូលកាប់ព្រៃយ៉ាងគគ្រឹកគ្រេងសូម្បីតែសត្វព្រៃនៅក្នុងតំបន់ព្រៃការពារនេះក៏ត្រូវផ្អើលរត់ខ្ចាត់ខ្ចាយអស់ដែរ ។ ដោយឡែកក្រសួងមន្ទីរជំនាញនិងអាជ្ញាធរខេត្តនេះ ពិសេស ក្រុមការងារថ្នាក់ជាតិដឹកនាំដោយលោក សៅ សុខា ដែលចាត់អោយថ្នាក់ក្រោមចុះ ក៏ ស្ងាត់មាត់ដូចគេចុក ដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ ទោះបីកាលពីពេលថ្មីៗនេះសម្ដេចក្រឡាហោមស ខេង បានដាក់បទបញ្ជាតឹងរុឹងឲ្យក្រសួង មន្ទីរបរិស្ថាននិងអាជ្ញាធរខេតត្តនេះចុះតាមដាននិងចាត់វិធានការយ៉ាងណាក៏ដោយ ក៏មិនទាន់ឃើញមានលេចចេញនូវសញ្ញាវិជ្ជមានខ្លះៗនៅឡើយទេ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជាពលរដ្ឋនៅតំបន់ការពារភ្នំសំកុសថ្លែងថា ក្រុម ហ៊ុនបានជួល កម្មករខ្មែរនិងវៀតណាម ជាច្រើននាក់ ត្រូវបានគេបែងចែកជាក្រុមៗក្នុង១ក្រុមមានគ្នា ១០នាក់ ចូលទៅកាប់ឈើក្នុងព្រៃដោយគិតប្រាក់ឈ្នួល ៥ដុល្លារក្នុងឈើមួយម៉ែត្រគូប។ ឈើដែលកាប់នោះខាងក្រុមហ៊ុនឱ្យជ្រើសមុខកាត់ចាប់ពី ៧តឹកឡើងទៅ ហើយឈើខុសខ្នាតឱ្យអាររំលំចោលពេញព្រៃ ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនចេញ។ បន្ទាប់ពីកម្មករអារឈើរួចហើយ មានឡានរបស់ក្រុមហ៊ុនដឹកឈើយក ទៅទុកក្នុងសិប្បកម្មកែច្នៃរបស់ខ្លួន ដើម្បីយកលេស កាប់នៅក្នុងតំបន់ដីសម្បទាន ក្រុមហ៊ុន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ បញ្ហា កាប់បំផ្លាញ ព្រៃ ឈើ ពីសំណាក់ ក្រុមឈ្មួញ ខាង លើ កាលពី ៗ នេះ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី មហាផ្ទៃបានទទួល ស្គាល់ ថា ជាមានការ លួចកាប់បំផ្លាញព្រៃឈើក្នុងតំបន់អភិរក្សភ្នំសំកុសក្នុងខេត្តពោធិ៍សាត់ ពិតមែន ហើយករណីនេះសម្តេច បានបញ្ជាឲ្យ អភិបាលខេត្តពោធិ៍សាត់ និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន ចុះពិនិត្យ និងមានវិធានការ បន្ទាន់ផងដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការថ្លែងរបស់ សម្តេច បានធ្វើឡើង នៅក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារនៅខេត្តព្រៃវែងកាលពីថ្ងៃទី ២៥ ឧសភា ដោយសម្តេច បញ្ជាឱ្យមន្ត្រីក្រសួងមហាផ្ទៃ អភិបាលខេត្តពោធិ៍សាត់ និងរដ្ឋមន្ត្រីក្រសួងបរិស្ថានប្រើឧទ្ធម្ភាគចក្រថតតំបន់ព្រៃអភិរក្សសត្វព្រៃលើភ្នំសំកុសនៅខេត្តពោធិ៍សាត់ និងបានរកឃើញថា តំបន់នោះពិតជាមានការលួចកាប់ព្រៃឈើដូចការចោទប្រកាន់មែន ប៉ុន្តែសម្តេច ថា មិនមានច្រើនប៉ុន្មាននោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេច ថា «ថ្ងៃមុនគេឱ្យព័ត៌មានមកថា នៅភ្នំសំកុសនិងនៅខាងត្បូងពោធិ៍សាត់ជួរភ្នំក្រវាញមានការលួចកាប់ព្រៃមែន តែអត់ច្រើនទេ វាមានត្រង់នោះតិច ត្រង់នេះតិច។ គេថតពីលើផ្កាយរណបមកឃើញទាំងអស់ អ៊ីចឹងមិនអាចភរគេបានទេហើយបើគ្រាន់តែជិះឡានមើលគឺមើលអត់ដឹងទេ ប៉ុន្តែគេថតពីផ្កាយមកគឺឃើញទាំងអស់ហ្នឹង កន្លែងណាតម្ពែកកន្លែងណាមិនតម្ពែក» ករណីនេះ សម្តេច ស ខេង មិនបានប្រាប់អំពីជនល្មើសឡើយ ដោយគ្រាន់តែបញ្ជាក់ថា លោកកំពុងឱ្យមន្ត្រីរៀបចំរបាយការណ៍ដើម្បីចាត់វិធានការហើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរំលឹកថា កាលពីអំឡុង២ខែមុន លោក ជា ហ៊ាន ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋបាន បានដាក់របាយការណ៍សុំអន្តរាគមន៍ពីសម្តេច ស ខេង ស្ដីពីការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃអភិរក្សនៅខេត្តកោះកុង កំពង់ស្ពឺ និងខេត្តពោធិ៍សាត់ ជាពិសេសនៅតំបន់ជួរភ្នំក្រវាញខេត្តពោធិ៍សាត់ ដែលកើតឡើងខ្លាំងជាងគេ គឺមានសកម្មភាពប្រើប្រាស់ពលរដ្ឋឲ្យចូលកាប់ឈើខុសច្បាប់ដើម្បីដឹកមកដាក់នៅក្រុមហ៊ុន និងការឈូសឆាយទន្ទ្រានយកដីរដ្ឋខុសច្បាប់ ដែលលោកថា សកម្មភាពនេះបានកើត ៤ទៅ៥ ឆ្នាំមកហើយ តែមិនទាន់មានការបង្ក្រាបទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកថា «អត់មានចំណាត់ការដោយសារយកលេសថាជាដីក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព ប៉ុន្តែមានតែឈ្មោះទេ គឺព្រៃនៅតំបន់ហ្នឹងអត់មាន ក្រុមហ៊ុន ទេគឺដឹកចេញពីតំបន់ក្រៅចូលមកក្រុមហ៊ុនហ្នឹង។ តាមពិតក្រុមហ៊ុនហ្នឹងរលាយបាត់ហើយ ប៉ុន្តែគ្រាន់តែក្រុម មន្ត្រី យកលេសថាឈើរបស់ក្រុមហ៊ុន»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាម លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា ករណីខាងលើ ក្រសួងបានរកឃើញថាមានជនខិលខូចមួយចំនួនបន្តប្រព្រឹត្តបទល្មើសធនធានធម្មជាតិនៅតំបន់ភ្នំសំកុស ហើយក្រសួងនឹងពង្រឹងបន្ថែមវិធានការការពារ ដូចជា បង្កើនការដើរល្បាត ពង្រឹងការអនុវត្តច្បាប់ប្រឆាំងជនល្មើស និងបង្កើតឱ្យមានយុទ្ធសាស្ដ្រការពារព្រៃឈើបន្ថែមទៀត។ ក៏ប៉ុន្ដែគេមិនដឹងថា ការលើកឡើងរបស់អ្នកនាំពាក្យបែបនេះតើអាចធ្វើបានដែរឬក៏អត់ទេ ពីព្រោះពីមួយថ្ងៃទៅមួយថ្ហៃព្រៃឈើនៅតំបន់ការពារទាំងនោះនឹងត្រូវរលាយហិនហោចបន្ដិចម្ដងៗទៅហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនរងចាំមើល ថាតើ បទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង ទៅកាន់ អភិបាលខេត្តពោធិ៍សាត់ និងរដ្ឋមន្ត្រីក្រសួងបរិស្ថានហ៊ានមានចំណាត់ការលើក្រុមហ៊ុន រតនៈសម្បត្តិ ដែលកំពុងបំផ្លាញព្រៃឈើយ៉ាងរង្គាលនេះបានដែរឬទេ ? ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​peoplenews.asia

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​