រូបភាពជាច្រើនសន្លឹក ពីក្មេងប្រុសមួយរូប ត្រូវបានមហាជននាំគ្នាសរសើរ ចែករំលែកបន្តគ្នាព្រោងព្រាត ក្រោយរូបគេថតរូបទទួលសញ្ញាប័ត្រ ដោយគ្មានឡេវអាវ គ្មានសូម្បីស្បែកជើង តែតស៊ូរៀនរហូតក្លាយជាសិស្សពូកែ រៀនជាប់លេខ ១ ប្រចាំឆ្នាំ។
រូបភាពខាងលើ ត្រូវបានចែករំលែកដោយគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះ Vladimir Putok’k និងបានបញ្ជាក់ឱ្យដឹងថា ក្មេងប្រុសខាងលើ ទទួលបានប័ណ្ណសរសើរ ចំណាត់ថ្នាក់លេខ ១ ប្រចាំឆ្នាំ នៅសាលាបឋមសិក្សាសូភី ស្ថិតក្នុងភូមិសូភី ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
តាមរយៈប្រភព បានឱ្យដឹងទៀតថា ក្មេងប្រុសរូបនេះ រស់នៅភូមិគោកចក ឃុំសុភី ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ រស់នៅជាមួយលោកយាយ ដោយឪពុកម្ដាយទៅធ្វើការនៅឯប្រទេសថៃ៕ ប្រភព៖ ប្រជាប្រិយ