ភ្នំពេញ ៖ កូនប្រុសតិរច្ឆានម្នាក់ មាន ចរិត កាច សាហាវឃោរឃៅ ខ្លាំង ពេក ត្រូវ ប្រពន្ធ កូន រត់ ចោល អស់ ទុក ឱ្យ រស់នៅ តែ ២ នាក់ ម្តាយបង្កើត ស្រាប់តែ ប៉ុនប៉ង ចាប់ ម្តាយបង្កើត របស់ ខ្លួន រំលោភ សេពសន្ថវៈ ២ ថ្ងៃ ជាប់ គ្នា តែ មិន បាន សម្រេចដោយសារ ស្ត្រី រង គ្រោះ រើបម្រះ គេចខ្លួន រួច ទើប ធ្វើ ឱ្យ ស្ត្រី ជា ម្តាយ ទ្រាំ នឹង អំពើ ថោកទាប របស់ កូន ប្រុស រូប នេះ លែង បាន ក៏ សម្រេច ប្តឹង ឱ្យ សមត្ថកិច្ច ចុះ ចាប់ខ្លួន យក ទៅ ចាត់ការ តាម ច្បាប់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណី កូនប្រុស ប៉ុនប៉ង រំលោភ សេពសន្ថវៈ ម្តាយបង្កើត នេះ បាន កើត មានការ ភ្ញាក់ផ្អើល ឡើង នៅ ចំណុច ជាប់ របង វត្ត អង្គ តា ម៉ិ ញ ស្ថិត ក្នុងភូមិ គោក ចំបក់ សង្កាត់ ចោម ចៅ ខណ្ឌ ពោធិ៍ សែន ជ័យ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនប្រុស តិរច្ឆាន ដែល ប៉ុនប៉ង ចាប់រំលោភ សេពសន្ថវៈ ម្តាយបង្កើត ខ្លួនឯង នេះ មានឈ្មោះ ចាន់ ធា រិ ទ្ធ អាយុ ៣២ ឆ្នាំ មុខរបរ មិន ពិតប្រាកដ ស្នាក់ នៅផ្ទះ កើតហេតុ ខាងលើ ។
ចំណែក ស្ត្រី រង គ្រោះជា ម្តាយ ឈ្មោះ ទូច ថុ ល អាយុ ៥០ ឆ្នាំ ជា ស្ត្រី ម៉េ ម៉ា យ មានកូន ៥ នាក់ ( ប្រុស ១ ស្រី ៤) ចំណែក កូនប្រុស រមិលគុណ ខាងលើ គឺជា កូន ច្បង ក្នុង គ្រួសារ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម សម្តី ស្ត្រី រង គ្រោះជា ម្តាយ បាន រៀបរាប់ ប្រាប់ ថា កូនប្រុស អកតញ្ញូ រូប នេះ ធ្លាប់ មាន ប្រពន្ធ ២ នាក់ មក ហើយ ដោយ ប្រពន្ធ ទី ១ មាន កូន ១ ចំណែក ប្រពន្ធ ទី ២ កូន ១ ដូច គ្នា សរុប មានកូន ចំនួន ២ នាក់ ហើយ ( ប្រុស ១ ស្រី ១) តែ ដោយសារ ការកូន ប្រុស គំនិត ថោក រូប នេះ តែងតែ ប្រព្រឹត្ត ល្បែងស៊ីសង គ្រឿងញៀន និងថែម ទាំង មាន ចរិត កោងកាច វាយ ធ្វើបាប ប្រពន្ធ កូន មិន ស្វាង ទើប គ្មាន ប្រពន្ធ កូន ណា អាច ទ្រាំ រួមរស់ ជាមួយ បាន ក៏ នាំ គ្នា រត់ ចោល អស់ ទៅ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូ ម្បី តែ ប្អូនស្រី បង្កើត ខ្លួនឯង ក៏ កូនប្រុស កំណាចនេះ គំរាម ធ្វើបាប ដែរ និង ធ្វើ ឱ្យ ពួក នាង ភ័យ ខ្លួន នាំ គ្នា រត់ ចេញពីផ្ទះ អស់ នៅ សល់ តែ គាត់ ជា ម្តាយបង្កើត រស់នៅ ផ្ទះ តែ ២ នាក់ កូនប្រុស ឈាម ខ្មៅ ម្នាក់ នេះ ប៉ុណ្ណោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រី ជា ម្តាយ បាន បន្ត ឱ្យ ដឹង ទាំង ទឹកភ្នែក ថា រាល់ ថ្ងៃនេះ គាត់ រស់នៅ រងកម្ម ខ្លាំង ណាស់ ព្រោះតែ មួយ ថ្ងៃ ៗ កូនប្រុស តិរច្ឆាន នេះ ចេះ តែ អុកឡុក ក្នុងផ្ទះ វាយ ខ្ទេច អស់ទ្រព្យ សម្បត្តិ ទាំង ទ្វារ កញ្ចក់ តុ ទូ ពាង សម្ភារៈ ប្រើប្រាស់ មិន តែ ប៉ុណ្ណោះ អ្វី ដែល ធ្វើ ឱ្យ គាត់ នឹក ស្មាន មិន ដល់ និង ហួសចិត្ត បំផុត នោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គឺ ព្រោះតែ ឥទ្ធិពល គ្រឿងញៀន ធ្វើ កូនប្រុស អប្រិយ នេះ លែង ស្គាល់ ល្អ អាក្រក់ ក្លាយជា មនុស្ស តិរច្ឆាន ហ៊ាន គំរាម ចាប់ គាត់ ជា ម្តាយ រំលោភ សេពសន្ថវៈ និង ថែម ទាំង បាន ប្រើ ពាក្យ សម្តី ប្រមាថ មើលងាយមើលថោក ចំពោះ គាត់ ជា ម្តាយ ជា អ្នក មានគុណ ធ្ងន់ ៗ ទៀត ផង ដោយ មិន ខ្លាច នរកអវិចី អ្វី ទាំងអស់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រី ជា ម្តាយ បាន បញ្ជាក់ ឱ្យ ដឹង ថា លុះ មក ដល់ រយៈពេល ២ ថ្ងៃ ចុង ក្រោយ នេះ កូនប្រុស រមិលគុណ ខាងលើ បាន ព្យាយាម ចាប់ គាត់ រំលោភ សេពសន្ថវៈ ម្តង ជា ២ ដង ក្នុង រយៈពេល ២ ថ្ងៃ ជាប់ គ្នា តែ សំណាងល្អ គាត់ តែង គេចខ្លួន រួច រហូត ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារ តែ មានការ ព្រួយបារម្ភ ពី សុវត្ថិភាព ផ្ទាល់ខ្លួន ព្រោះ កូនប្រុស បាត់បង់ សតិ ជា មនុស្ស លែង ស្គាល់ អ្នក មានគុណ និង លែង ខ្លាច បាប បុណ្យ អ្វី បែប នេះ ទើប នៅ ព្រឹក ថ្ងៃ ទី ០៥ ខែតុលា ឆ្នាំ ២០១៧ គាត់ ក៏ សម្រេចចិត្ត រាយការណ៍ ប្តឹង ឱ្យ សមត្ថកិច្ច ប៉ុស្តិ៍ ចោម ចៅ ជួយ អន្តរាគមន៍ រហូត ឈាន ដល់ ការ ចាប់ខ្លួន កូនប្រុស អប្រិយ រូប នេះ យក ទៅ ចាត់ការ តាម ច្បាប់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមត្ថកិច្ច មូលដ្ឋាន បាន បញ្ជាក់ ថា ក្រោយ ពី ទទួល បាន សេចក្តីរាយការណ៍ ពី ស្ត្រី រង គ្រោះ ជា ម្តាយ ខាងលើ រួច មក នៅ វេលា ម៉ោង ៨ និង ៤០ នាទី ព្រឹក ថ្ងៃ ទី ០៥ ខែតុលា ឆ្នាំ ២០១៧ កម្លាំង នគរបាល ប៉ុស្តិ៍ ចោម ចៅ បាន ចុះ អន្តរាគមន៍ ដល់ទី តាំង កើតហេតុ ហើយ ភ្លាម នោះ ជនសង្ស័យ បាន ព្យាយាម ចាក់សោ ខ្ទាស់ គន្លឹះ ទ្វារ ពី ខាងក្នុង ជាប់ តែ ចុង ក្រោយ សមត្ថកិច្ច បាន ប្រើ វិធីសាស្ត្រ លួងលោម រហូត ឈាន ដល់ ការ ឃាត់ខ្លួន ជនសង្ស័យ បាន ដោយ សន្តិវិធី ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ ករណី ខាងលើ នេះ ស្ត្រី ជា ម្តាយ និង ជាដើម បណ្តឹង បាន ស្នើ សុំ ឱ្យ សមត្ថកិច្ច ធ្វើ យ៉ាងណា កុំឱ្យ កូនប្រុស នេះ បាន រួចខ្លួន ចេញ មក វិញ ឱ្យ សោះ ព្រោះ កូនប្រុស រមិលគុណ រូប នេះ បាន បោះពាក្យ សម្តី គំរាម គាត់ ថា បើកាលណា គេ បាន ចេញពី គុក វិញ នោះ គេ នឹង ចាប់រំលោភ ហើយ សម្លាប់ គាត់ ជា ម្តាយ ចោល មិន ខាន ឡើយ ដែល ពាក្យ សម្តី គំរាម បែប នេះ ធ្វើ ឱ្យ គាត់ មាន ការ ព្រួយបារម្ភ ពី សុវត្ថិភាព ខ្លួនឯង យ៉ាង ខ្លាំង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ជនសង្ស័យ ខាងលើ ត្រូវ បាន សមត្ថកិច្ច រៀបចំ កសាង សំណុំរឿង បញ្ជូន ទៅ កាន់ សាលាដំបូង រាជធានី ភ្នំពេញ ដើម្បី ចាត់ការ បន្ត តាម នីតិវិធី ៕


ប្រភព៖ reakreay.com