សព្វថ្ងៃនេះជំងឺទឹកនោមផ្អែមពុំសូវមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាជននៅឡើយទេ ព្រោះពួកគេច្រើនតែនិយាយអំពីជំងឺទឹកនោមផ្អែម។ ប៉ុន្តែវាក៏ជាជំងឺមួយផ្តល់នូវគ្រោះថ្នាក់ដ៏ខ្លាំងក្លាដល់សុខភាព និងបំផ្លាញ់សរីរាង្គជាច្រើនក្នុងខ្លួនរបស់អ្នកជំងឺដែរ។ មិនត្រឹមតែប៉ុណ្ណោះជំងឺនេះអាចកើតទាំងមនុស្សចាស់ និងកូនក្មេង។
យើងទាំងអស់គ្នាសុទ្ធតែដឹងថាទឹកនោមធម្មតាគឺប្រៃ ប៉ុន្តែពាក្យថាជំងឺទឹកនោមផ្អែមនេះគឺចង់សំដៅទៅលើជាតិប្រៃដោយសារជាតិប្រូតេអ៊ីនក្នុងឈាមចេញទៅតាមទឹកនោមច្រើន រហូតដល់ច្រើនជាង ៣,៥ក្រាមក្នុងមួយថ្ងៃ។ ជំងឺត្រូវបានធ្វើរោគវិនិច្ឆ័យឃើញនៅពេលអ្នកជំងឺមកជួបគ្រូពេទ្យដោយមាន អាការៈហើម និងមានបញ្ហាទៅលើតម្រងនោម។
លោកសាស្ដ្រាចារ្យមហាបរិញ្ញាវេជ្ជបណ្ឌិត សេង សេរី ឯកទេសផ្នែកជំងឺទឹកនោមផ្អែម នៃមន្ទីរពេទ្យព្រះកុសុមៈបានមានប្រសាសន៍ប្រាប់ ឱ្យដឹងថា ជំងឺទឹកនោមផ្អែមត្រូវបានគេបែងចែកជា៤ប្រភេទធំៗដូចជាៈ
១-ជំងឺទឹកនោមផ្អែមប្រភេទទី១ៈ ច្រើនតែកើតមានតាំងពីកូនក្មេង ហើយអ្នកជំងឺត្រូវតែព្យាបាលដោយការចាក់អាំងស៊ុយលីនជារៀងរាល់ថ្ងៃតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ។ អ្នកជំងឺអាចរស់នៅរៀនសូត្រប្រកបការងារបានជាធម្មតា ហើយមានអាយុយឺនយូរដូចអ្នកដ៏ទៃ គ្រាន់តែត្រូវការចាក់អាំងស៊ុយលីនមួយជីវិតតែប៉ុណ្ណោះ ។ មាតាបិតា ដែលមានកូនកើតជំងឺទឹកនោមផ្អែមប្រភេទទី១នេះ មិនត្រូវអស់
សង្ឃឹម ឬស្ដីបន្ទោសទៅលើបាបកម្មព្រេងវាសនានោះទេ ។ មាតាបិតាត្រូវតែបំពេញកាតព្វកិច្ច ដែលជាគំរូល្អទទួលខុសត្រូវខ្ពស់ ដោយនាំកូនទៅជួបជាមួយគ្រូពេទ្យឯកទេស ជួយលើកទឹកចិត្ដកូនឱ្យគោរពជាប់ជាប្រចាំនូវដំបូន្មានគ្រួពេទ្យ ។ មាតាបិតាត្រូវចង់ចាំថា កូនលោកអ្នកអាចមានប្រាជ្ញាស្មារតីឆ្លាតវ័យមិនចាញ់អ្នកដ៏ទៃឡើយ ។
២-ជំងឺទឹមនោមផ្អែមប្រភេទទី២ៈ ជាជំងឺដែលសម្បូរជាងគេ មានរហូតដល់៩៥ភាគរយ នៃអ្នកជំងឺទឹកនោមផ្អែមទាំងអស់ ។ ពីមុនវាកើតច្រើនតែលើមនុស្សចាស់ពីអាយុ៦០ឆ្នាំឡើយទៅ ក្រោយមកអាយុ៤០ឆ្នាំ តែឥឡូវវារាលដាលដល់យុវវ័យថែមទៀត ដោយសារតែ ការទទួលទានចំណីអាហារសម្បូរសារជាតិស្ករ និងខ្លាញ់ច្រើនពេក ហើយបញ្ចេញពលកម្មតិច ។ ភាពច្រើននៃជំងឺអាចកើតចំពោះអ្នកលើសទម្ងន់ធាត់ដុះក្បាលពោះ ។ ចំពោះការព្យាបាលវិញគឺទាមទារឱ្យអ្នកជំងឺគិតគួរពីរបបអាហារ និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ និងជាប្រចាំ គួបផ្សំនឹងថ្នាំលេបអាចមួយមុខ ឬច្រើនមុខទៅតាមវេជ្ជបញ្ជារបស់គ្រួពេទ្យឯកទេស ។
ការព្យាបាលដោយថ្នាំលេបទៅលើអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២នេះ ជាមធ្យមប្រហែលពី៥ទៅ១០ឆ្នាំ អាស្រ័យទៅលើការព្យាយាមគិតគូរពីរបបអាហារ និងធ្វើលំហាត់ប្រាណ ។ ទាំងអស់នោះអាចបាត់បង់លទ្ធភាព និងប្រសិទ្ធិភាពរបស់វាក្នុងការគ្រប់គ្រងអត្រាជាតិស្ករក្នុងឈាមរបស់អ្នកជំងឺ ពេលនោះហើយ ដែលអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ត្រូវការព្យាបាលដោយកាចាក់ថ្នាំអាំងស៊ុយលីន បន្ថែមដូចជាជំងឺទឹកនោមផ្អែមប្រភេទទី១ដែរ ។
ការព្យាបាលដោយការចាក់អាំងស៊ុយលីននេះមិនមែនមានន័យថា ជំងឺរបស់អ្នកធ្ងន់ធ្ងរ ឬជិតដល់ស្លាប់ដួចពាក្យចចាមអារាមនោះទេវានឹងជួយលោកអ្នកឱ្យរស់នៅប្រកបការងារបានយូរលង់តទៅទៀតដោយចៀសផុតពីផលវិបាកផ្សេងៗ ។ អ្នកជំងឺ ដែលពុំព្រមទទួលយកការព្យាបាលដោយអាំងសុយលីននេះ គឺជាការឆោតល្ងងមួយ ហើយអ្នកកំពុងតែធ្វើឱ្យខ្លួនអ្នកធ្លាក់ទៅក្នុងពិការភាព ឬអាយុខ្លីដោយមិនដឹងខ្លួន ដែលបណ្ដាលមកពីផលវិបាករបស់ជំងឺទឹកនោមផ្អែម។ ទីបំផុតអ្នកនឹងត្រូវចំណាយប្រាក់ច្រើនលើសលប់សម្រាប់តែរស់ប៉ុណ្ណោះ ព្រោះអ្នកមិនអាចប្រកបការងារអ្វីបានទៀតទេ។
នេះមិនគិតពីការខាត់បង់ពេលវេលារបស់អ្នកដែលតាមថែរក្សាអ្នកជំងឺផង ។ ក្រៅពីប្រើអាំងស៊ុយលីនលើអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ដែលប្រើប្រាស់ថ្នាំគ្រាប់លេបគេអាចប្រើអាងស៊ុយលីនចាក់លើអ្នកជំងឺទឹកនោមផ្អែម ដែលមានជំងឺរួមផ្សំទៀតដូចជាជំងឺអេដស៍ របេង ថ្លើម គ្រលៀន ។ អាំងស៊ុយលីនជាថ្នាំមានសុវត្ដិភាពបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម ព្រោះវាការពារមិនឱ្យគ្រលៀន ថ្លើម និងគ្រឿងក្នុងផ្សេងៗទៀតខូចខាត តែវាអាចបង្កឱ្យមានគ្រោះថ្នាក់ដោយអត្រាស្ករចុះជ្រុលបណ្ដាលមកពីអ្នកជំងឺប្រើប្រាស់វាហើយមិនទទួលទានអាហារឱ្យបានគ្រប់គ្រាន់ ។
៣-ជំងឺទឹកនោមផ្អែមកើតលើស្ដ្រីមានផ្ទៃពោះ ៖ ជំងឺទឹកនោមផ្អែមប្រភេទនេះ ច្រើនកើតនៅលើស្ដ្រីកំពុងពពោះ ដែលមានអាយុពី ៦ខែទៅ ។ ការពិតភាគច្រើន នៃជំងឺនេះគេមិនបានដឹងទេបើគ្មានការតាមដានឱ្យបានត្រឹមត្រូវព្រោះវាគ្មានរោគសញ្ញាធ្ងន់ធ្ងរ សម្រាប់ឱ្យអ្នកជំងឺដឹង ហើយវាហាក់ដូចជាបាត់ទៅវិញពេល ដែលម្ដាយប្រសូតបុត្រហើយ ។ អ្វីដែលជាផលវិបាកធ្ងន់ធ្ងរនោះ គឺវាអាចប៉ះពាល់ដល់កូននិងម្ដាយទាំងពេលពពោះទាំងពេលអនាគត ។ ផលវិបាកពេលពពោះអាចបណ្ដាលឱ្យកូនរលូតដោយឯងឯង កូនកើតមកមិនគ្រប់ខែ កូនកើតមកមិនគ្រប់លក្ខណៈ កូនស្លាប់ក្នុងពោះម្ដាយ ម្ដាយស្លាប់ដោយកូនកើតមិនរួចព្រោះកូនថ្លោសពេក ។ ចំពោះថ្ងៃអនាគតវិញម្ដាយអាចវិវត្ដទៅកើតជំងឺទឹកនោមផ្អែមប្រភេទទី២ កូនអាចស្លាប់ភ្លាមៗ ពេលកើតមកបាន២៤ម៉ោងដោយខ្វះជាតិស្ករព្រោះវាតម្លាប់ប្រើស្ករច្រើននៅក្នុងពោះម្ដាយ ។ ពេលវាធំវាអាចវិវត្ដទៅរកជំងឺធាត់ និងជំងឺទឹកនោមផ្អែមផងដែរ ។
ដើម្បីសុវត្ដិភាពដល់ម្ដាយ និងកូន រាល់គ្រប់មាតាទាំងឡាយពេលមានផ្ទៃពោះត្រូវទៅទទួលនូវការពិនិត្យតាមដានរកជំងឺទឹកនោមផ្អែមពេលពពោះ ហើយគ្រប់អ្នកជំងឺទឹកនោមផ្អែម ពេលមានផ្ទៃពោះត្រូវតែព្យាបាលដោយការចាក់អាំងស៊ុយលីនរហូតដល់ថ្ងៃសម្រាលទើបយើងឈប់ប្រើ ។
៤-ជំងឺទឹកនោមផ្អែមកើតមកពីបញ្ហាផ្សេងៗ ។
រោគសញ្ញានៃការកើតទឹកនោមផ្អែមជំងឺទឹកនោមផ្អែមគឺមិនមានរោគសញ្ញាអ្វីគួរឲ្យចាប់អារម្មណ៍នោះទេ ភាគច្រើនរោគសញ្ញាគឺធ្វើឲ្យយើងនឿយហត់អស់កម្លាំង ឧស្សាហ៍នោមច្រើន ហើយប្រសិនជាយើងមានដំបៅគឺវាមិនងាយជា បញ្ហាផ្លូវភេទ ឃ្លានរហូត អាការស្រវាំងភ្នែក ស្ពឹកជើង ស្រេកទឹកខ្លាំង ហើយបើឃើញមានរោគសញ្ញាបែបនេះគួរតែទៅពេទ្យធ្វើតេស្តដើម្បីដឹងពីរោគសញ្ញាជំងឺទឹកនោមផ្អែម»។
ទឹកនោមផ្អែមអាចព្យាបាលតាមវិធីផ្តាស់ប្តូរវិធីរស់នៅ របៀបហូបចុក រក្សាទម្ងន់ ហាត់ប្រាណឲ្យបាន ៣០ នាទីរាល់ថ្ងៃ ទទួលទានថ្នាំ បង្ការជំងឺផ្សេងៗ ដូចជាលើសឈាមដើម្បីកុំឲ្យសម្ពាធឈាមឡើង។ ប្រសិនបើអ្នកជំងឺមានជាតិខ្លាញ់ក្នុងឈាមច្រើនពេកគឺត្រូវលេបថ្នាំបន្ថយជាតិខ្លាញ់ក្នុងឈាម។
ប្រភេទថ្នាំការពារទឹកនោមផ្អែមមានដូចជាថ្នាំលេប ថ្នាំចាក់ ឬក៏ចាក់អាំងសឺលីនចូលដោយខ្លួនឯង។ សំខាន់អ្នកជំងឺត្រូវតែទៅពិនិត្យជាមួយវេជ្ជបណ្ឌិតដើម្បីទទួលនូវថ្នាំឲ្យត្រូវតាមកម្រិតនៃជំងឺ។ ដោយឡែកលោកវេជ្ជបណ្ឌិត Tatpong Chituaree មានសញ្ញាបត្រពីរមកពីសហរដ្ឋអាមេរិក បានបកស្រាយពីបញ្ហាបណ្តាលឲ្យកើតជំងឺក្រលៀនថា៖ «ក្រលៀនយើងគឺមានពីរស្តាំឆ្វេង ដែលនៅជាប់ឆ្អឹងខ្នងរបស់យើងតែម្តង។ មុខងារ គឺសម្អាតជាតិពុល និងកាកសំណល់ផ្សេងៗក្នុងឈាម ដែលជាទឹកនោមយើងបញ្ចេញចោលរាល់ថ្ងៃនោះ។ ក្រលៀនមានមុខងារសំខាន់ គឺបង្កើតអ័រម៉ូន វីតាមីន D សារធាតុកាល់ស្យូម និងអ័រម៉ូនដែលសំខាន់ជាងនេះគឺអ័រម៉ូនគ្រប់គ្រងលើសម្ពាធឈាមរបស់មនុស្សជាដើម»។
កត្តាបង្កជំងឺពីរសំខាន់គឺបញ្ហាលើសឈាម និងទឹកនោមផ្អែម ដោយសារមានជាតិស្ករច្រើនពេកក្នុងឈាម។ នៅពេលដែលយើងមានបញ្ហាក្រលៀនគឺជាតិពុល ជាតិទឹក កាកសំណល់ក្នុងឈាមកាន់តែច្រើនទៅៗ។ អាការនេះមិនបានបញ្ចេញឲ្យអ្នកជំងឺបានដឹងទេ រហូតទាល់តែច្រើនឆ្នាំទើបបានដឹងខ្លួន ដែលភាគច្រើនអ្នកជំងឺសល់ក្រលៀនដំណើរការប្រហែលជា ១៥ ទៅ ២០ ភាគរយប៉ុណ្ណោះ។
ជាតិពុលដែលមានកាន់តែច្រើនទៅក្នុងខ្លួនហើយឈានទៅដល់ខួរក្បាលរបស់យើង គឺវាធ្វើឲ្យយើងនឿយហត់ ចង់ក្អួត មិនចង់ទទួលទាន ហើមដៃជើងដោយសារតែជាតិទឹកក្នុងខ្លួនច្រើនពេក។ជំងឺក្រលៀនគឺជាជំងឺរ៉ាំរ៉ៃមិនអាចព្យាបាលជាសះស្បើយទេ តែអាចការពារបានកុំឲ្យយ៉ាប់យ៊ឺនជាងនេះដោយទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត។ កុំហូបអំបិលច្រើន ចៀសវាង ទឹកត្រី ប្រេងខ្យង ត្រីងៀត ទឹកម្ទេស អាហារកំប៉ុងជាដើម។ ត្រូវរក្សាទម្ងន់ បញ្ឈប់ការជក់បារី និងលេបថ្នាំគ្រាប់ច្រើនពេក។