នគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី៣ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទ លួច (លួចធុងបាស់) ប្រព្រឹត្តនៅចំណុចក្នុងផ្ទះលេខ៤៩១E1 ផ្លូវលេខ១២៨ ក្រុមទី ២៧ ភូមិ ៨ សង្កាត់ផ្សារដេប៉ូទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីនៅថ្ងៃទី៣០ ខែឧសភា ឆ្មាំ២០១៩ វេលាម៉ោងប្រហែល ១៩ និង ២១ នាទី ។
ជនសង្ស័យ ឈ្មោះ ស៊ុប តារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរដើររើសអេតចាយ ស្នាក់ផ្ទះជួល (ប្លុកបូរីកីឡា) សង្កាត់វាលវង់ ខណ្ឌ៧មករា ។ វត្ថុតាងចាប់យករួមមាន ៖ ធុងបាស់ចំនួន ០១គ្រឿង ម៉ាក BD-H065 ពណ៌ខ្មៅ ។
ជនរងគ្រោះ ឈ្មោះស៊ុន ធីតា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ:លក់កុំព្យូទ័រ និងធុងបាស់ ស្នាក់នៅផ្ទះលេខ ២៩៦ Eo ផ្លូវលេខ ១៥៥សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ដំណើររឿងហេតុ ៖ មុនពេលកើតហេតុ ជនរងគ្រោះអង្គុយនៅក្នុងហាងលក់កុំព្យូទ័រ និងធុងបាស់ (យីហោស្រីភាកុំព្យូទ័រ) មើលកាមេរ៉ាសុវត្ថិភាពស្រាប់តែឃើញជនសង្ស័យឈ្មោះ ស៊ុប តារ៉ា ដើរចូលមកក្នុងហាងរួចធ្វើសកម្មភាពលួចធុងបាស់ចំនួន១គ្រឿងយួររត់ចេញទៅក្រៅហាង ពេលនោះជនរងគ្រោះក៏ស្ទុះដេញតាមនិងស្រែកចោរៗអោយគេជួយអន្តរាគមន៍ដេញចាប់បានរួចនាំយកមកប្រគល់អោយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី៣ ចាត់ការតាមផ្លូវច្បាប់ ។
នៅពេលឃាត់ខ្លួនសម្ថកិច្ចបានយកទឹកនោមជនសង្ស័យឈ្មោះ ស៊ុប តារ៉ា ធ្វើតេស្តិ៍ស្វែងរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន (មានសារធាតុញៀន)។ បច្ចុប្បន្នជនសង្ស័យឈ្មោះ ស៊ុប តារ៉ា កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមច្បាប់ ៕
ប្រភព ៖ អគ្គស្នងការនគរបាលជាតិ