កាលពីថ្មីៗកន្លងទៅនេះ មានអំពើឃាតកម្មដ៏សាហាវមួយ បានកើតឡើងត្រង់ចំណុច ភូមិគគី ឃុំបិតត្រាំង ស្រុកព្រែនប់ ខេត្តព្រះសីហនុ ដែលគេដាក់ការសង្ស័យថាជាករណីរំលោភសម្លាប់ បង្កឡើងដោយជនល្មើសមិនទាន់ស្គាល់ អត្តសញ្ញាណ បណ្ដាលអោយក្មេងប្រុស ស្រី២នាក់បងប្អូនបង្កើតរងគ្រោះរហូតដល់ស្លាប់ទាំងពីរនាក់ ក្នុងនោះក្មេងរងគ្រោះទី១-ឈ្មោះ ផា សុខលី ភេទប្រុស អាយុ២ឆ្នាំកន្លះ (ស្លាប់) នៅកន្លែងកើតហេតុ ទី២-ឈ្មោះ ផា ស្រីល័ក្ខ ភេទស្រី អាយុ១០ឆ្នាំ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ។
ករណីនេះ បានធ្វើឲ្យមហាជនជាច្រើន ខឹងសម្បារជាខ្លាំង នឹងសុំឲ្យមន្រ្តីមានសមត្ថកិច្ច មេត្តាចាប់ជនសង្ស័យដែលជាឃាតករមកផ្ទន្ទាទោសឲ្យខានតែបាន ។ ក្នុងនោះដែរ មានបងស្រីម្នាក់ឈ្មោះ រតនា ដែលជាម្ចាស់ហាងលក់ទូរសព្ទទំនើបឈ្មោះ ខ្មែរនិយម នៅព្រែកលៀប បានបង្ហោះសារដោយក្តីក្តុកក្តួលថា៖
«ព្រៃផ្សៃណាស់អាឃាតករនេះ នាងខ្ញុំក៏មានកូនតូចដែលមិចបានវាធ្វើចឹង ខ្ញុំសូមស្នើរសុំដល់បងបងដែលជាសម្ថកិច្ចនៅស្រុកព្រៃនប់នឹងតែម្តង សូមអោយមានវិធានការចាប់ឃាតករដែលបានសម្លាប់នឹងរំលោភដល់ក្មេងទាំង២នាក់។
បើសម្ថកិច្ចម្នាក់ណាចាប់បានឃាតករដែលបានសម្លាប់ក្មេងទាំង២នាក់នោះ នាងខ្ញុំជាម្ចាស់ហាងលក់ទូរសព្ទ័ដៃទំនើប ខ្មែរនិយម នឹងផ្តល់ជូនទូរសព្ទ័ស៊េរីថ្មីរបស់ក្រុមហ៊ុន Oppo ម៉ាក់ A5s ចំនួន១គ្រឿង ដែលទើបនឹងចេញលក់ថ្ងៃនេះ ជូនដល់បងសម្ថកិច្ចម្នាក់នោះភ្លាម។ នាងខ្ញុំក៏សូមចូលរួមរំលែកទុកដល់ក្រុមគ្រួសារក្មេងទាំងពីរផងចុះ នឹងនាងខ្ញុំសូមចូលបុណ្យក្មេងទាំង២នាក់ចំនួន $100 ផងនេះជាលេខទូរសព្ទ័នាងខ្ញុំ 010 700 119។» ៕