ព្រឹកមិញនេះ បងប្អូនមហាជនជាច្រើន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានសម្តែងនូវក្តីរន្ធត់ អាណិតអាសូរជាខ្លាំង នៅពេលទទួលព័ត៌មានចែករំលែកតៗគ្នាថា ស្ត្រីម្នាក់កំពុងរស់នៅលើទឹកដីកូរ៉េ បានស្លាប់ ដោយសារខ្វះឈាមច្រើន ខ្សោយ ប៉ះពាល់ដល់សួត បន្ទាប់ពីសំរាលកើតពុំគ្រប់ខែ… ។
ទោះយ៉ាងណា ព័ត៌មានខាងលើនេះ ពុំមានជាការពិតនោះទេ ដែលខណៈមកទល់ពេលនេះ គឺនាងមានជីវិតនៅឡើយ តែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលសង្គោះបន្ទាន់ក្នុងមន្ទីពេទ្យ부산고신대학복음병원 ។ ចំណែកកូនរបស់គាត់កើតមិនគ្រប់ខែបានដាក់ចិញ្ចឹមក្នុងកែវ ។
នេះបើយោងតាមគណនីហ្វេសប៊ុកព្រះតេជគុនមួយអង្គ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Pov Sopheak បច្ចុប្បន្ន គង់នៅក្នុងប្រទេសកូរ៉េ បានបង្ហោះឲ្យដឹងថា៖ «ព្រឹកនេះបានចុះមកសួសុខទុក្ខស្ត្រីខ្មែរ ដែលមានជំងឺធ្ងន់ធ្ង ក្រោយពីសម្រាលកូនបាន៤ថ្ងៃ,ឥឡូវកំពង់តែសម្រាក់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ក្នុងមន្ទីពេទ្យ부산고신대학복음병원,ចំណែកកូនរបស់គាត់កើតមិនគ្រប់ខែបានដាក់ចិញ្ចឹមក្នុងកែវ,បើតាមការបញ្ជាក់ពីគ្រូពេទ្យ គាត់មានជម្ងឺច្រើនមុខដូចជាខ្វះឈាម,ខ្សោយ នឹងសួតមានបញ្ហារ,
ដោយសាគាត់ខុសច្បាប់ដូច្នេះត្រូវចំណាយថ្លៃពេទ្យច្រើន សូមបងប្អូនជូនគាត់តាមសទ្ធា ខលទៅលេខប្តីរបស់គាត់01072173877(បញ្ជាក់ថាគាត់មិនទាន់ទទួល
មរណៈភាពទេ អ្នកអោយពត៍មានមកអាត្មាគឺខុស ដោយសាភ័យពេក )សូមបងប្អូនអព្យាស្រ័យដោយអនុគ្រោះផងចុះ.2019-05-29» ៕