នៅមុននេះបន្តិច នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ បើយោងតាមហ្វេសប៊ុករបស់ “នាយហុងដា កំបែ្លង” បានបង្ហោះសារដ៏ក្រៀមក្រំមួយ ថា “ថ្ងៃនេះខ្ញុំបាទនាយហុងដាជួបទុក្ខជាទំងន់ដោយលោកឪពុកខ្ញុំបាទ បានទទួលមរណៈភាព នៅថ្ងៃ31 ខែ05 2019 វេលាម៉ោង11 ត្រូវនិងថ្ងៃសុក្រខែវិសាខឆ្នាំកុលពស ២៥៦៣”។ ក្រោយពីឃើញបែបនេះ បានធ្វើឲ្យមហាជនចូលរួមសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដល់គ្រួសារសពផងដែរ។
គួររំលឹកឡើងវិញផងដែរថាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅប៉ុន្មានថ្ងៃនេះ នាយហុងដា បានធ្វើប្រកាសលក់ផ្ទះជាបន្ទាន់ ព្រោះត្រូវការលុយជាចាំបាច់ ដើម្បីព្យាបាលជំងឺឪពុក ដែលកំពុងមានជំងឺធ្ងន់ធ្ងរ។ ក្នុងនោះ នាយ ហុងដា ក៏បានបញ្ជាក់បន្ថែមឲ្យដឹងទៀតថា៖
“ផ្ទះលក់បន្ទាន់ ផ្ទះកែងផ្លូវធំ 100ម៉ែត្រពី ផ្សារឈូកមាស ខ្ញុំបាទ នាយ ហុងដា ត្រូវកាលុយជាចាំបាច់ដើម្បីព្យាបាលលោកពុកដែលកំពុងតែមានជំងឺធ្ងន់ធ្ងរ ទាក់ទងតាមលេខខ្ញុំបាទ 017466646 081466646 067466646 សូមអរគុណ”។ ដូចនេះប្រសិនបើបងប្អូនចង់ដឹងព័ត៌មានបន្ថែមទាក់ទងរឿងនេះ អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទទាំងនេះបាន៕