កម្ពុជានឹងបន្តតំណែងរបស់ខ្លួនជាបន្តទៀត ជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនបំផុតនៅក្នុងតំបន់អាស៊ី ។ នេះបើតាមប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងសិក្ខាសាលាស្តីអំពី «បរិយាកាសវិនិយោគនៅកម្ពុជា» កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ នៅក្រុងតូក្យូ ប្រទេសជប៉ុន ។
សម្ដេចតេជោ ឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជានឹងបន្តមានកំណើនក្នុងរង្វង់ជាង ៧ ភាគរយ នៅក្នុងឆ្នាំ ២០១៩ ក្នុងរយៈពេល ៣ ឆ្នាំជាប់ៗគ្នានេះ ។ សម្ដេចបញ្ជាក់ថា តាមការគ្រោងទុកក្នុងរបៀបវារៈនៃគោលនយោបាយជាតិ កម្ពុជាស្ថិតកំពុងនៅលើគន្លង នៃការឈានទៅសម្រេចបានឋានៈជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ ៕ popular.com.kh