កាលពីម្សិលមិញនេះ ក្នុងគណនីរបស់ហ្វេសប៊ុក ម៉ៃ សុគន្ធ បានបង្ហាញការគាំទ្រយ៉ាងមោះមុត ទៅលើក្រុមបាល់ទាត់ខេត្តសៀមរាប ដោយលោកបានធ្វើការចែករំលែករូបភាពក្រុមបាល់ទាត់ខេត្តសៀមរាប មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ HUN SEN CUP 2019 ដោយក្រុមមួយនេះត្រូវប៉ះជាមួយនឹងខេត្តត្បូងឃ្មុំក្នុងវគ្គផ្តាច់ព្រ័ត្រ ។
ការប្រកួតបានដំណើរការដោយជោគជ័យទាំងពីរតង់ ដោយលទ្ធផលគឺក្រុមខេត្តសៀមរាប បានចាញ់ក្រុម ខេត្តត្បូងឃ្មុំ ក្នុងលទ្ធផល ១ ទល់នឹង ០ ដោយកីឡាករត្បូងឃ្មុំ រកគ្រាប់ជ័យជម្នះបាននៅនាទី ទី ៤៦ ។
នេះវាហាក់ដូចជាមិនខុសពីការទស្សន៍ទាយសព្វមួយដងរបស់ ម៉ៃ សុគន្ធ ឡើយ ដោយរាល់លើកឱ្យតែតារាជាប់ពានទើសរូបនេះគាំទ្រក្រុមណាមួយ ច្បាស់ណាស់ក្រុមមួយនោះ នឹងត្រូវធ្លាក់ពីពានរង្វាន់នោះភ្លាមៗ ៕popular.com.kh