ខេត្តស្វាយរៀង៖ នៅថ្ងៃអង្គារ៍ ទី២៩ ខែឧសភា ឆ្នាំ២០១៨ ក្រុមការងារសាលាក្រុងដឹកនាំដោយលោកស្រី សូ សយ អភិបាលរងក្រុងបានចុះណែនាំដល់អាជីវករលក់ដូរនៅផ្សាររាត្រី ឲ្យរុះរើស្លាកជាភាសាបរទេសចេញ ដោយដាក់អក្សរខ្មែរវិញ និងណែនាំឲ្យមកសុំច្បាប់ធ្វើអាជីវកម្មនៅសាលាក្រុង៕
មិនមានតែមួយករណីនេះទេ នៅមានច្រើនទៀត ដែលដាក់ភាសារខ្មែរនៅលើផ្លាកយីហោរបស់ខ្លួន រួមមានទាំងភោគជនិយដ្ឋានចិនផ្សេងនៅម្ដុំពោធិ៏ចិនតុង និងខេត្តព្រះ សីហនុ។
សូមសត្ថកិច្ចចុះពិនិត្យនិងធ្វើការណែនាំ ព្រោះវាពិតជាធ្វើអោយប៉ះពាល់ដល់កិត្តយសជាតិ និង អក្រសាស្ត្រខ្មែរខ្លាំងណាស់។