អភិបាលក្រុងព្រះសីហនុ ប្រតិកម្មនឹងក្រុមហ៊ុន Cell Card “បញ្ចូលលុយបាត់ជិតពាក់កណ្ដាល”
ភ្នំពេញ៖នេះទំនងមិនមែនជាលេីកទី១ទេ សម្រាប់ប្រជាពលរដ្ឋទូទៅ ដែលបានរងនូវភាពមិនប្រក្រតីពីក្រុមហ៊ុន Cell Card “បញ្ចូលលុយបាត់ជិតពាក់កណ្ដាល” ដោយមិនដឹងមូលហេតុ ។
ទន្ទឹមនេះ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ក៏បានជួបបញ្ហានេះផងដែរ ។
លោក អ៊ី សុខឡេង សរសេរតាមបណ្ដាញសង្គម Facebook នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ នេះថា “ពេលបញ្ចូលលុយ Cell Card 012 ($១០) ប៉ុន្តែឃើញលុយតែ $៥.៤៣ តើលុយ $៤.៤៧ បាត់ទៅណា?” លុយ $៤.៤៧ មិនច្រើនទេ ប៉ុន្តែបើករណីបែបនេះ កើតលើមនុស្ស ១០.០០០នាក់/ថ្ងៃ តើក្រុមហ៊ុនចំណេញប៉ុន្មាន? និងតើគួរមានវិធានការបែបណាចំពោះក្រុមហ៊ុន? ។ ប្រភព cpc-news
អភិបាលក្រុងព្រះសីហនុ បន្តថា “ករណីបែបនេះខ្ញុំជួបច្រើនដងទើបថ្ងៃនេះខ្ញុំសម្រេចបង្ហោះ” ។
មជ្ឈដ្ឋានទូទៅសង្ឃឹមថា ក្រុមហ៊ុន Cell Card នឹងបកស្រាយជុំវិញបញ្ហាមិនប្រក្រតីទាំងនេះ ៕