អតីតចៅហ្វាយក្រុងម្នាក់ ដែលជាប់ឈ្មោះក្នុងបញ្ជីឈ្មោះអ្នកនយោបាយជួញដូរគ្រឿងញៀនរបស់រដ្ឋាភិបាលនិងប្អូនប្រុសរបស់លោក ត្រូវបានបាញ់សម្លាប់នៅថ្ងៃសុក្រទី៤ខែមករា គឺប៉ុន្មានម៉ោងបន្ទាប់ពី ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌុយទែត បានគំរាមអារករបស់ពួកអ្នកជួញដូរថ្នាំញៀន ។
លោក តាលីប អាបូ(Talib Abo )អតីតចៅហ្វាយក្រុងParang នៅខេត្តMaguindanao ភាគខាងត្បូងនៃប្រទេសហ្វីលីពីននេះ បានស្លាប់ បន្ទាប់ពីបានបាញ់តដៃជាមួយប៉ូលិសប្រឆាំងគ្រឿងញៀនដែលទើបតែបានស្នើសុំដីការចាប់ខ្លួន នៅថ្ងៃសុក្រនេះ។ នេះបើយោងតាមរបាយការណ៍របស់ប៉ូលិស។
បងប្អូនប្រុសរបស់គាត់ដែលជាប៉ូលិស ត្រូវបានសម្លាប់ក្នុងការឆ្មក់ឆែកឆេរដោយឡែកពីគ្នានៅថ្ងៃដដែលនោះ។
លោក តាលីប អាបូ ជាអភិបាលក្រុងទី៦ ដែលត្រូវបានសម្លាប់នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនដ៏ចម្រូងសម្រាស់របស់រដ្ឋាភិបាលនេះ ដែលបានបណ្តាលឱ្យស្លាប់មនុស្សជាង៥.០០០នាក់ចាប់តាំងពីលោក រ៉ូឌ្រីហ្គោ ឌុយទែត បានឡើងកាន់អំណាចកាលពីខែមិថុនា ឆ្នាំ២០១៦៕ដោយ៖សុខា/SN