នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ ផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី (Aeon 2) ដែលស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានធ្វើការបើកសម្ពោធសាកល្បងហើយ ក្រោយពីសាងសង់អស់រយៈពេលជិត២ឆ្នាំ។ ដោយផ្សារទំនើប Aeon2 នេះមានទំហំធំជាង AEON 1 ពីរដង និងមានការតុបតែងស្រស់ស្អាតទាក់ទាញ ថែមទាំងមានការលក់ទំនិញក្នុងតម្លៃពិសេស ជាការទាក់ទាញនូវអតិថិជន ឲ្យចូលទិញទំនិញ និងដើរកម្សាន្តច្រើនកុះករតែម្តង។ គួរបញ្ជាក់ផងដែរថា ផ្សារទំនើប Aeon 2 នឹងសម្ពោធជាផ្លូវការនៅពាក់កណ្តាលខែក្រោយនេះ៕
សូមទស្សនាទិដ្ឋភាពផ្សេងៗខាងក្រោម៉