តេអេរ៉ង់៖ ទីប្រឹក្សារបស់មេបញ្ជាការកងកម្លាំងបដិវត្តអ៊ីស្លាម (IRGC) បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសអ៊ីរ៉ង់មានអាវុធសម្ងាត់កំពូលថ្មីចំនួន ២ ហើយអាចប្រើវាដើម្បីពន្លិចនាវាចម្បាំងអាមេរិកបានយ៉ាងងាយ។
លោក Morteza Qorbani ត្រូវបានគេដកស្រង់សម្តីដោយកាសែត Tehran Times បាននិយាយថា “ក្នុងករណីដែលសកម្មភាពសត្រូវនៅក្នុងឈូងសមុទ្រ ពួកគេនឹងដឹងថាតើយើងនឹងធ្វើអ្វីដល់ពួកគេ” ។
លោក Qorbani បានព្រមានថា “ជនជាតិអាមេរិកមិនគួរលេងល្បែងទាំងនេះទេ” ហើយនាំនាវាចម្បាំងរបស់ខ្លួនទៅកាន់តំបន់នោះ។
លោក Qorbani បានបន្ថែមថា IRGC អាចប្រើអាវុធរបស់ខ្លួន ដើម្បីពន្លិចនាវាចម្បាំងអាមេរិក។
ក្រុងវ៉ាស៊ីនតោនបាននិយាយកាលពីដើមខែនេះថា ខ្លួនបានបញ្ជូនក្រុមវាយប្រហារតាមយន្តហោះ នាវាចម្បាំង និងក្រុមបំផ្ទុះគ្រាប់បែកទៅតំបន់មជ្ឈឹមបូព៌ា ដើម្បីប្រឆាំងនឹងការគំរាមកំហែងពីអ៊ីរ៉ង់។
កាលពីថ្ងៃសុក្រលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថាលោកបានបញ្ជូនកងទ័ពបន្ថែមចំនួន ១៥០០ នាក់ទៅតំបន់មជ្ឈឹមបូព៌ា៕