ក្រោយពីត្រូវបានគណនីបុរសជាប្តីឈ្មោះ«Poun Sambath» ធ្វើការចោទប្រកាន់ទៅប្រពន្ធដូច្នេះថា៖ «ដោយសារតែលោកនេះហើយដែលធ្វើអោយអតីតភរិយារបស់ខ្ញុំវង្វេងដើរខាំគេខាំឯងរហូតដល់ភ្លេចកំណើតខ្លួនថាជានរណាហើយមកពីណា រហូតដល់ហ៊ានបំផ្លាញសេចក្តីសុខ ក្នុងគ្រួសារ ខ្ទេចខ្ទីអស់សួរថាអ្នកណាជាដើមហេតុ ក្នុងនាមខ្ញុំជាប្តីម្នាក់បើឃើញប្រពន្ធបែបៗនេះតើទ្រាំបានទេបងប្អូនទាំងអស់គ្នា អ្នករៀនចេះដឹងបានតែអ្នកមិនស្គាល់អ្វីជាកិតិ្តយសគ្រួសារ ខ្ញុំទ្រាំណាស់ហើយ ដើម្បីរក្សាកេរ្ត៍ដ៏ឈ្មោះល្អរបស់អ្នកតែពេលនេះខ្ញុំត្រូតែបញ្ចេញអោយអ្នកទាំងអស់គ្នាបានដឹង សូមបងប្អូនជួយវិភាគពិចារណាតើអ្នកណាខុសអ្នកណាត្រូវ»
តែនៅពេលនេះ ស្រាប់តែអាខោនហ្វេសប៊ុកឈ្មោះ Sambo Smile ខាងភរិយាក៏បានឆ្លើយតបទៅបុរសជាប្តីធ្ងន់ៗវិញថា ប៉ុន្មានថ្ងៃនេះខ្ញុំបានក្លាយជាមនុស្សស្រីម្នាក់ដែលមានប្រជាប្រិយ៍ល្បីនៅលើប្រព័ន្ធសារព័ត៌មានមួយចំនួនយ៉ាងកក្រើក ក្រោមរូបភាពស្អុយរលួយដែលបានធ្វើដោយបុរសម្នាក់មាននាមថាជាស្វាមី។ នាងខ្ញុំជាភរិយាលោក ឃួន អុីដាន់ ដែលមាន Acc Fbឈ្មោះ Poun Sambath ដែលបានយករូបថតនាងខ្ញុំនិងបងប្រុសបង្កើតខ្ញុំទៅPostដោយមានភាពបំផ្លើសមួលបង្កាច់បង្ខូចក្នុងគោលបំណងបំផ្លាញកិត្តិយសនាងខ្ញុំ និងក្រុមគ្រួសារយ៉ាងធ្ងន់ធ្ងូរ។
នៅក្នុងខណះនេះនាងខ្ញំខ្លួនឯងមិនចាំបាច់រៀបរាប់ថាលោកមានចិត្តឃោរឃៅសាហាវឫស្សាបែបណាទេ សំដីនិងទង្វើដែលលោកបានធ្វើសបញ្ជាក់យ៉ាងច្បាស់ថាលោកជាមនុស្សបែបណា???ខ្ញុំ គឺជាមនុស្សស្រីម្នាក់ដែលប្រឹងប្រឹងអត់ពីកំលាំងកាយចិត្ត តស៊ូមិនខ្លាចនឿយហត់សុីអត់សុីឃ្លានជាមួយលោកក្នុងរយះពេល14ឆ្នាំនៃជីវិតអាពាហ៍ពិពាហ៍ ជាមួយចំណងដៃកូនស្រី២នាក់។
ដោយមានបងប្អូន ញាត្តិមិត្ត និងមនុស្សជាច្រើនដែលបានទទួលស្គាល់ពីប្រវត្តិនៃការតស៊ូប្រឹងប្រែងនេះ តែប៉ុន្មានឆ្នាំចុងក្រោយ ក្រោមរូបភាពលោកឈានមកដល់មានឈ្មោះថាជាថៅកែឡាន លោកមានស្រីញី ហើយបែរមកជាន់ឈ្លី វាយដំ និងផ្តល់តែភាពឈឺចាប់ទាំងផ្លូវកាយ ផ្លូវចិត្តលើខ្ញុំជាភរិយា និងកូនស្រីទាំង២យ៉ាងធ្ងន់ធ្ងូរ ដោយសារខ្ញុំនិងកូនៗ មិនអាចទ្រាំទទួលរងនូវការឈឺចាប់ខ្លោចផ្សាដែលលោកបានធ្វើ ខ្ញុំបានសុំលោកលែងលះដោយស្របច្បាប់ និងដោយភាពស្ងៀមស្ងាត់ តែលោកមិនយល់ព្រមលែងលះ និងបានបោះពាក្យសំដីថា-អញហ្នឹងធ្វើអោយង៉ែងរលាយ អោយង៉ែងដើរសុំទានគេ អោយង៉ែងស្អុយរលួយងើបមុខលែងបាន ង៉ែងចាំមើលទៅ!!! ហេតុអ្វីក៏លោកសាហាវម្លេះ???
ហេតុអ្វីលោកមិនអាសូរមិនគិតដល់កូនស្រី២នាក់សោះ???សូមបញ្ជាក់ថាបច្ចុប្បន្ននាងខ្ញុំកំពុងរស់នៅ និងមើលថែកូនស្រីទាំង2 និងអ្នកម្តាយចំណាស់របស់នាងខ្ញុំ។ហើយនាងខ្ញុំមានបងប្អូនបង្កើត9នាក់ ដោយលោកឪពុក និងអ្នកម្តាយបានជួបគ្នាក្រោមចំណងភាពជាមេម៉ាយ និងពោះម៉ាយ បន្ទាប់ពីប្តី និងប្រពន្ធម្ខាងៗបានមរណះភាពនៅសម័យប៉ុលពត និងសម័យលន់នុល
ហើយបងៗបង្កើតមុនទាំងអស់នៃកូនលោកឪពុក គឺកំពុងរស់នៅក្រៅប្រទេស-France&USA-ជាធម្មតាពេលពួកគាត់មកលេងស្រុកខ្មែរម្តងម្តាង ពួកយើងតែងតែថតរូបPost fb ដោយក្តីគោរពស្រឡាញ់ និងនឹករលឹក ដូចនេះសូមសារព័ត៌មានទាំងអស់ ដែលបានយករូបនាងខ្ញុំ និងបងប្រុសខ្ញុំ ទៅPostផ្សាយបន្ត ក្មុងរូបភាពបំផ្លាញកិត្តិយសឋានះបុគ្គល និងក្រុមគ្រួសារ សូមមេត្តាជួយកែសម្រួល និងលុបផង