ហ្វេសប៊ុក៖ សូមលោកអភិបាលស្រុកស្វាយលើ លើមើលកូនចៅរបស់លោកផង ខ្ញុំបានបាត់សំបុត្របញ្ជាក់កំណើតទៅរកនៅសាលាស្រុកគាត់ថារវល់ចាំកន្លះខែក្រោយឬមួយខែក្រោយចាំមកយក
ដល់កន្លះខែក្រោយមកខ្ញុំទៅសួរគាត់ថាមិនទាន់បានរកទេរវល់ណាស់ ចាំបួនដប់ថ្ងៃទៀតចាំមកម្ដងទៀតមកពូ តែខ្ញុំបានទៅសួរជាបន្តរបន្ទាប់រហូតតាមពេលដែលពួកគាត់បានណាត់តែគាត់នៅតែនិយាយថាមិនទាន់បានរកទេពូពួកខ្ញុំរវល់ណាស់ ហើយគាត់និយាយតែមុខខ្ញុំគាត់មិនមើលផងមកដល់ពេលនេះជាងកន្លះឆ្នាំហើយរាល់ពេលដែលខ្ញុំទៅខ្ញុំតែងសង្កេតមើលពួកគាត់រវល់មែន រវល់មើលទូរសព្ទគ្រប់ដៃ៕