នារីតុបតែងខ្លួនជាតួផ្សេងៗ (Cosplay) ជនជាតិតៃវ៉ាន់មួយរូប ត្រូវបានប្រកាសថាបំពានច្បាប់តៃវ៉ាន់ ក្រោយបានបង្ហោះរូបថតតែងខ្លួនមួយសន្លឹក ដែលតែងខ្លួនធ្វើជាទាហាន ទៅលើបណ្ដាញសង្គម។

រូបភាពមួយសន្លឹករបស់តារាខូសផ្លេយត្រូវបានបង្ហោះចូលទៅក្នុងផេកហ្វេសប៊ុកមួយកាលពីសប្តាហ៍មុន ត្រូវបានរដ្ឋាភិបាលតៃវ៉ាន់លុបចេញភ្លាម បន្ទាប់ពីនារីម្នាក់នេះបានយកសម្លៀកបំពាក់ទាហានមកតុបតែងខ្លួនយ៉ាងស៊ីចស៊ី ពាក់ស្បែកជើងកែងចោទ ព្រមជាមួយនឹងកាយវិការមិនសមរម្យជាទីបំផុត។

បន្ទាប់ពីរូបមួយនេះបានចែកចាយតៗ គ្នា រដ្ឋាភិបាលតៃវ៉ាន់បានបញ្ចេញភាពមិនពេញចិត្តជាខ្លាំង និងបានចោទថាជាទង្វើរមាក់ងាយកិត្តិយសរបស់ទាហាន ព្រមទាំងខុសច្បាប់ទៀតផង។ ជាក់ស្ដែងយោងតាមច្បាប់មាត្រាទី ១៥៩ របស់តៃវ៉ាន់ ស្រីរូបនេះអាចនឹងត្រូវយកទៅធ្វើការណែនាំ និងផាកពិន័យជាប្រាក់សុទ្ធ ៥០០ដុល្លារតៃវ៉ាន់ ស្មើរនឹង ១៦.៧០ដុល្លារអាមេរិក។ គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះធ្លាប់កើតមានម្ដងហើយ ទៅលើស្រីមួយរូបផ្សេងទៀតកាលពីឆ្នាំមុន ហើយនាងក៏ត្រូវប្រកាសឲ្យចាប់ និងឃាត់ខ្លួនទុកអស់ពេល​១៥ថ្ងៃ ផងដែរ៕