ចប់បាត់​ ត្រូវឆ្នោតជាង ១៦ ម៉ឺនដុល្លារ ខំអររត់យកឱ្យប្រពន្ធ មានអីប្រពន្ធកើបលុយរត់ជាមួយស.ហា.យ.ស្ម.ន់បាត់ស្រមោល…

0
43

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​ម្នាក់​នៅ​ប្រទេស​ថៃត្រូវ​អស់​គូទ​ខោ ក្រោយ​ប្រពន្ធ​របស់​លោក បាន​យក​លុយ​ដែល​លោក​ឈ្នះ​ឆ្នោត រត់​ទៅ​ជាមួយ​សហាយ​ស្មន់បាត់។ បុរស​ដែល​ត្រូវ​ស្គាល់​ឈ្មោះ​ថា Manit ជា​អ្នក​ខេត្ត Isaan បាន​ឈ្នះ​ឆ្នោត​ក្នុង​ប្រាក់​យ៉ាង​សន្ធឹក​រហូត​ដល់ ៦ លាន​បាត (ប្រមាណ ១៦៧ ៣២៤ ដុល្លារ) កាល​ពី​ថ្ងៃ​ទី ០១ ខែ​វិច្ឆិកា ឆ្នាំ ២០២២ កន្លង​ទៅ។ ក្រោយ​ទទួល​ប្រាក់​ឈ្នះ​ឆ្នោត​ភ្លាម បុរស​វ័យ ៤៩ ឆ្នាំ​រូប​នេះ ក៏​បាន​វេរ​លុយ ៥ ៩៧០ ០០០ បាត (ចំនួន​ប្រាក់​ក្រោយ​កាត់​ពន្ធ) ​ទៅ​ឱ្យ​ប្រពន្ធ​ភ្លាម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ​ភរិយា​ពី​សំណាក់​លោក Manit គឺ​សម​គួរ​តែ​ទទួល​បាន​ក្ដី​ស្រឡាញ់​ពោរពេញ​ដោយ​សុភមង្គល​តប​មក​វិញ ប៉ុន្តែ​អ្វីៗ​បែរ​ផ្ទុយ​ស្រឡះ ព្រោះ​ថា​ភរិយា​របស់​លោក បែរ​ជា​យក​លុយ​ដែល​ប្ដី​ខំ​ឱ្យ​ទាំង​នោះ យក​រត់​ទៅ​កសាង​ជីវិត​ថ្មី​ជាមួយ​ប្រុស​ស្នេហ៍​របស់​នាង​ទៅ​វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​សម្ដី​លោក Manit ថ្លែង​ប្រាប់​សាច់​រឿង​ឈឺចាប់​របស់​លោក​ប្រាប់​ទៅ​កាន់​ប៉ូលិស​ថា លោក​បាន​រួមរស់​ជាមួយ​ភរិយា​រយៈពេល ២៦ ឆ្នាំ​មក​ហើយ និង​ទទួល​បាន​កូន​ចំនួន ៣ នាក់​ជា​ចំណង​ដៃ​រួម​គ្នា។ លោក​បាន​ឱ្យ​ដឹង​ទៀត​ថា ជីវិត​ប្ដី​ប្រពន្ធ​របស់​លោក​គឺ​មិន​ដែល​មាន​បញ្ហា​ជាមួយ​គ្នា​ពី​មុន​មក​នោះ​ឡើយ សូម្បី​ដែល​ពេល​ឈ្នះ​ឆ្នោត​នេះ លោក និង ប្រពន្ធ ក៏​បាន​និយាយ​គ្នា​សម្រេច​ចិត្ត​ចូល​បច្ច័យ​ប្រាក់ ១ លាន​បាត​ដល់​វត្ត​មួយ​កន្លែង​ផង​ដែរ រួម​ទាំង​អញ្ជើញ​មិត្តភក្តិ ក្រុម​គ្រួសារ​សាច់​ញាតិ ធ្វើ​ពិធី​ប្រគេន​បច្ច័យ​នេះ​ថែម​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ពិធី​នោះ លោក Manit ក៏​បាន​ឃើញ​បុរស​មិន​ស្គាល់​មុខ​ម្នាក់ ប៉ុន្តែ​ភរិយា​លោក​បាន​មក​បញ្ជាក់​ប្រាប់​ថា​ជា​សាច់ញាតិ​គាត់ រហូត​ចុងក្រោយ​ទើប​បែកធ្លាយ​ដឹង​ថា តាម​ពិត​បុរស​រូប​នោះ គឺ​ជា​សាហាយ​ប្រពន្ធ​លោក​សោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រពន្ធ​លោក Manit បាន​យក​លុយ​ឈ្នះ​ឆ្នោត​ដែល​នៅ​សល់ រត់​គេច​ទៅ​ជាមួយ​សាហាយ​ដល់​ខេត្ត Nong Kai ដែល​មាន​ចម្ងាយ​ប្រមាណ ២៦៨ គីឡូម៉ែត្រ​ពី Roi Et។ ជា​រឿង​ដ៏​សោកស្ដាយ​នោះ​គឺ​ថា ប៉ូលិស​មិន​អាច​ជួយ​លោក Manit ក្នុង​ការ​យក​ប្រាក់​ដែល​ឈ្នះ​ឆ្នោត​នោះ​មក​វិញ​បាន​នោះ​ឡើយ ដោយសារ​តែ​លុយ​នោះ លោក​បាន​វេរ​ទៅ​ឱ្យ​កុង​ធនាគារ​របស់​ប្រពន្ធ​លោក​ទៅ​ហើយ។ ដោយ​អស់​ជម្រើស លោក Manit ក៏​បាន​មក​រក​ខាង​សារព័ត៌មាន​រៀបរាប់​ពី​រឿង​មួយ​នេះ ក្នុង​ក្ដី​សង្ឃឹម​ថា ប្រពន្ធ​របស់​លោក​អាច​មាន​ចិត្ត​​ត្រឡប់​ប្រគល់​លុយ​ជូន​លោក​វិញ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

LEAVE A REPLY

Please enter your comment!
Please enter your name here