ភ្នំពេញ៖ កាលពីវេលាម៉ោង៣ និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃពុធទី២២ ខែឧសភា ឆ្នាំ ២០១៩ តាមបណ្ដោយផ្លូវវិថីកោះពេជ្រ ក្នុងមជ្ឈមណ្ឌលកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ
បុរសម្នាក់ជាជនជាតិចិនបើករថយន្តទាំងស្រវឹងស្រាជោកជាំ បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿន ជ្រុល ទៅបុកទ្រូងផ្លូវនៅមជ្ឈមណ្ឌលកោះពេជ្រ បណ្ដាលឲ្យបាក់អស់២កង់ និងរថយន្តក្រឡាប់ផ្ងារជើង ចំណែកអ្នកបើកបរបានវៀចេញពីក្នុងឡាន មកអង្គុយ ចុចទូរសេព្វ័ ធ្វើមិនដឹង។
សាក្សីបានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក ម៉ាកស័រដេស GL350 ពណ៌ស ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ 2AM-7698 បើកបរដោយយុវជនម្នាក់ជាជនជាតិចិន ក្នុងស្ថានភាពស្រវឹងស្រាឡើងជោកជាំ ជាមួយល្បឿនយ៉ាងលឿន មកដល់ចំណុចកើតហេតុ
ស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរបាំងថ្មបាក់បែកចំនួន២កង់ ឯរថយន្តបង្កបានក្រឡាប់ផ្ងារជើងមួយចំហៀង ខូចខាតយ៉ាងដំណំ ក្រោយកើតហេតុ អ្នកបើកបរបានវៀចេញពីក្នុងឡាន មកអង្គុយ ចុចទូរសេព្វ័ ហៅគ្នីគ្នា ឲ្យមកជួយ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ហើយបានធ្វើការវាស់វែង យករថយន្តទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធីពេលក្រោយ៕peoplenewsasia