ប្រព័ន្ធផ្សព្វផ្សាយរួមទាំងពលរដ្ឋវៀតណាម ជាទូទៅបានថ្កោលទោសទង្វើរពាលរបស់ក្រុមអ្នកបើកតាក់ស៊ី ព្រួតគ្នាធ្វើបាបបុរសជប៉ុនមាឌធំម្នាក់នេះ ។ ទោះបីជាយឺត តែពុំទាន់ហួសពេលនឹងស្តារកិត្តិយស «ជនជាតិ» មកវិញខ្លះ ។
អ្នកបើកបររថយន្តមាឌតូចល្អិត ដៃកាន់ដំបង ២កំណាត់ ស្ទុះទៅវាយបុរសជប៉ុនមាឌធំ ព្រមទាំងស្រែកថាៈ «អ្ហែងចង់លេងទេ?» ។ វាហាក់ចង់បញ្ជាក់ពីប្រពៃណីក្លាហានមិនចុះញ៉មរបស់ដូនតាវា ហើយចាត់ជប៉ុនម្នាក់នោះជាសត្រូវសួពូជ ។
ជនជាតិជប៉ុនរូបនោះឆ្លើយមួយម៉ាត់ថា «ទេ!» ។ គាត់ឈរស្ងៀមឲ្យវាវាយ ។ ជុំវិញអ្នកបើកបរកាចសាហាវរូបនេះ មានជនរួមឈាមវាមួយចំនួនមក «លើកទឹកចិត្ត» ព្រោះជាអ្នកបើកតាក់ស៊ីដូចគ្នា ។
បុរសជប៉ុនដែលកំពុងរស់នៅទីក្រុងហូជិមិញរូបនេះ បានបង្ហោះឡើងបណ្តាញសង្គម នូវខ្សែវីដេអូខ្លីមួយ ភ្ជាប់នឹងសារព្រមានដល់ជនរួមជាតិជប៉ុនរបស់គាត់ ពីរបៀបធ្វើបែបណា ទើបអាចរស់នៅកន្លែងមួយពោរពេញដោយគ្រោះថ្នាក់បែបនេះ ។
បុរសជប៉ុនប្រាប់ពីរឿងហេតុថា ថ្ងៃនោះគាត់ដឹកប្រពន្ធទៅផ្សារ ហើយរថយន្តតាក់ស៊ីនោះបានកៀរប៉ះម៉ូតូគាត់ៗ ក៏បើកទៅឃាត់រថយន្តសួរនាំ ស្រាប់តែត្រូវគេវាយ ។
ចំណែកតាក់ស៊ីពាលវិញថា បុរសជប៉ុនបានឃាត់រថយន្តខ្លួន ហើយធាក់រថយន្តទៀតផង ។
ខមិនជាច្រើនក្នុងគណនីរបស់ជនជាតិជប៉ុនលើកឡើងថា លោកសួរជនបរទេស (ជប៉ុន) ថា «អ្ហែងចង់លេងទេ!» ។ ខ្ញុំជាជនជាតិវៀតណាមដូចលោក សូមឆ្លើយជំនួសៈ «មិនលេងទេ ល្បែងពាលបែបនេះនោះ!» ៕ KSN នារតី