China Central Television (CCTV) របស់ប្រទេសចិន បានបញ្ឈប់ការចាក់ផ្សាយរឿងអាមេរិក បែបវិទ្យាសាស្ត្រ ល្បីៗហើយ ដោយបែរមកចាក់រឿងពីមុនៗដែលចិនអាចយកឈ្នះលើអាមេរិកបានវិញ។
សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន កំពុងរុញច្រានប្រទេសទាំងពីរឈានដល់ការបិទស្លាកផលិតផលទៅវិញទៅមកហើយ។ ដោយម្សិលមិញនេះ Google បានផ្ដាច់ទំនាក់ទំនងជាមួយ Huawei ស្របពេលចិនវិញ ប្រកាសប្រជាជនឈប់ប្រើប្រាស់ផលិតផលរបស់ Apple ។
មិនទាន់អស់ត្រឹមនេះទេ ចិនបានលេង១ក្បាច់ទៀតដាក់អាមេរិក គឺទូរទស្សន៍ចិន លែងចាក់ផ្សាយរឿងនិងអ្វីដែលទាក់ទងទៅនឹងអាមេរិកទៀតហើយ ដោយបែរមកចាក់រឿងចិនពីមុនៗ និងសម័យទំនើបដែលចិនតែងច្បាំងឈ្នះគ្រប់សមរភូមិវិញហើយ។