កាលពីប៉ុន្មានម៉ោងមុននេះ ឯកឧត្ដម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានព្រមានប្តឹងលោក ម៉ៃ សុគន្ធ ទាក់ទងនឹងការឡាយវីដេអូរិះគន់លេីសមត្ថកិច្ច និងបានមានការលេីកឡេីងថា «សុំការបំភ្លឺ ពីមន្រ្តីខេត្តសៀមរាប ថាតើគាត់រាល់ថ្ងៃ ទំនេរពេកមែន ដែលត្រូវតែទៅធ្វើត្លុកកំប្លែងបែបនេះ ?»
ចំពោះការលេីកឡេីងបែបនេះរបស់លោក ម៉ៃ សុគន្ធ រួចមក ស្រាប់តែ ឯកឧត្ដម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងត្រូវជាអ្នកដឹកនាំរឿងខ្លីបែបអប់រំខាងលេីនេះ ក៏បានចេញមុខឆ្លើយតបទៅកាន់លោក ម៉ៃ សុគន្ធ ដោយមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖
«ខ្ញុំទុកពេលឲ្យបុរសម្នាក់នេះ ៣ថ្ងៃ កែតម្រូវការនិយាយ និងសាររបស់ខ្លួន ដោយហេតុថា បុរសម្នាក់នេះ បាននិយាយប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់កងកម្លាំងសមត្ថកិច្ច ពីព្រោះការថតរឿងអប់រំនេះ មិនមែននឹកឃើញថតស្វែងរកប្រាក់ចំណេញនោះទេ ហើយកងកម្លាំងចូលរួមសម្តែង គឺមានបទបញ្ជាត្រឹមត្រូវ
ឧត្តមសេនីយ៍ នេត សាវឿន ដោយមានការស្នើសុំពីរូបខ្ញុំ ជាអ្នកដឹកនាំសម្តែងផ្ទាល់។ បើសិនជាបុរសម្នាក់នេះ មិនធ្វើការកែតម្រូវនោះទេ គឺនឹងត្រូវប្រឈមចំពោះមុខច្បាប់ ពីបទប្រមាថកងកម្លាំងមានសមត្ថកិច្ច។ ថ្ងៃផុតកំណត់គឺនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង 10 យប់….។ ពេជ្រ ស្រស់ 20/05/ 2019»។
ដោយឡែក នៅមុននេះបន្តិច លោក ម៉ៃ សុគន្ធ ក៏បានចេញជាសារសុំទោសជាសាធារណៈនៅលេីបណ្តាញសង្គមហ្វេសបុក ដោយមានខ្លឹមសាររៀបរាប់ទាំងស្រុង យ៉ាងដូច្នេះថា៖«ខ្ញុំបាទសុំអធ្យាស្រ័យ ទៅលើបងៗកងកម្លាំងសមត្ថកិច្ច ទាំង ដែលថ្ងៃមុន ខ្ញុំបានធ្វើការរិះគន់
ដោយមិនបានដឹងថា ការរិះគន់នោះ ធ្វើអោយប៉ះពាល់ដល់កងកម្លាំងមានសមត្ថកិច្ចនោះទេ! ជាពិសេសក៏បានអគុណ លើបង ពេជ្រ ស្រស់ផងដែរ ដែលបានណែនាំ និងអនុគ្រោះដល់រូបប្អូន !! ដូច្នេះសូមបងៗសមត្ថកិច្ច មេត្តាអធ្យាស្រ័យ ដោយការគោរពពីរូបខ្ញុំបាទ ម៉ៃ សុគន្ធ»។