ទស្សនិកជនស្គាល់រូបគាត់ច្បាស់ណាស់ហើយ អ្នកនាង សុខ សីឡាលីន ជាតារាចម្រៀងមួយរូបដែលមានឈ្មោះបោះសម្លេង ខាងចង្វាក់រ៉ុក ត្រូវជាបងស្រីរបស់អ្នកនាង សុខ ស្រីលក្ខណ៍ ដែលទើបតែចូលរោងការនាពេលថ្មីៗនេះផងដែរ ឥឡូវនេះដល់ពេល សុខ សីឡាលីន ចូលរោងជាមួយស្វាមី លោក ពៅ ពិសិដ្ឋ
នៅក្នុងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩។ក្រោយពីបាត់មុខមួយរយៈធំ ថ្មីៗនេះ សម្រាប់តែ សុខ សីឡាលីន ធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានបង្ហោះរូបភាពប៉ុន្មានសន្លឹក នៅក្នុងពិធីមង្គលការរបស់ខ្លួន ធ្វើឱ្យអ្នកគាំទ្រមានចម្ងល់ជាខ្លាំងនិងភ្ញាក់ផ្អើល ព្រោះមិនដែលលឺដំណឹងថាកញ្ញា សុខ សីឡាលីន ប្រកាសគម្រោងរៀបការទាល់តែសោះ។
ដោយរូបភាពកម្មវិធីរៀបការគឺនៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៩ នេះតែម្តង ឯកូនកម្លោះគឺជាបុរសសង្ហាម្នាក់មានឈ្មោះថា ពៅពិសិដ្ឋ។ក្នុងនោះមហាជនជាច្រើនជូនពរអ្នកទំាងពីរមានសេចក្តីសុខនិងសុភមង្គលផងដែល ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ