ជាការពិតណាស់ មនុស្សមួយចំនួន មានលុយ មានឡាន មានអំណាច តែគ្មានសីលធម៌ក្នុងសោះឡើយ ។ ជាក់ស្តែង នារីម្នាក់ត្រូវបានរថយន្តទំនើប១គ្រឿង បុកបណ្តាលឲ្យរបួសធ្ងន់ធ្ងរនៅជង្គង់ ស្ថិតនៅមុខសកលវិទ្យាល័យបៀលប្រាយ កាលពីពេលថ្មីៗនេះ ប៉ុន្តែ ស្ត្រីជាម្ចាស់រថយន្តដែលខាងជនរងគ្រោះចោទថាជិះបត់គ្មានមើលឆ្វេងស្តាំ ស្រាប់តែចុះពីឡានជាមួយកាយវិការចរិកកោងកាច ថាខ្លួនឯងត្រូវទៀត… ។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Tong Tong ត្រូវជាបងជនរងគ្រោះបានបង្ហោះយ៉ាងដូច្នេះថាៈ «នេះហើយចរិកអ្នកមានឡានជិះមានលុយទិញឡានជិះសុទ្ធតែថ្លៃៗតែចឹត្តគំនិតអន់ជាងសត្វឆ្កែទៅទៀតអត់ដឹងថារៀនបើកបរនៅសាលាណាទេលោកអើយពេលបត់ឆ្លងថ្នល់អត់មានបើកភ្នែកមើលឆ្វេងមើលស្ដាំទេផ្វូវគេជិះត្រង់បែរជាបត់មិនខ្ចីមើលអ្នកណាទាំងអស់ ហើយនៅថាខ្លួនឯងត្រូវទៀត» ។
បន្ទាប់មក គណនីខាងលើក៏បានផុសបន្តថាៈ «សួរថាយកលុយមកអោយខ្ញុំត្រឹម15មឿននឹងវាអស់ចារណាស់ទៅ ហើយអ្នកដែលមកជួយនិយាយនឹងក៏ខ្ញឹងដែរថាវាសុទ្ធតែគ្នាអ្នកឯងដែរ វានឹងមិនចប់ត្រឹមនឹងទេ» ៕