កំពង់ចាម ៖ អ្នកគ្រូបង្រៀនភាសាកូរ៉េវ័យក្មេងម្នាក់ត្រូវ បានឃាតករលួងលោមចូលទៅក្នុងសាលារៀន រួច ធ្វើសកម្មភាព ចាប់រំលោភ រួចសម្លាប់ ចោលនៅក្នុងបរិវេណសាលា ដោយអាក្រាតកាយ ចំណែក បុរសម្នាក់ទៀត រងរបួសពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ ។
អំពើឃាតកម្ម រំលោភសម្លាប់នេះ សាកសពត្រូវបានគេប្រទះ ឃើញ វេលាម៉ោង ៧ និង៣០នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ នៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាករណី ចាប់រំលោភសម្លាប់ ។
តាម ប្រភពព័ត៌មានបានឲ្យដឹងថា កាលពី យប់ មិញថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចសាលាបឋមសិក្សាហ៊ុន ណេង ស្ថិតក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជនរងគ្រោះ និង បុរសម្នាក់ទៀតបាន នាំគ្នាជិះម៉ូតូ ចូលទៅ សាលាបឋមសិក្សាហ៊ុនណេងស្ទឹងត្រង់ ។
ប៉ុន្តែពុំដឹងថាមាន បញ្ហា ជម្លោះជាមួយអ្នកណាទេ រងគ្រោះទាំង ពីរនាក់ ត្រូវបានគេវាយបណ្តាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ កំពុងសង្គ្រោះនៅ មន្ទីរពេទ្យ បង្កឲ្យភាក់ផ្អេីលកាលពីយប់មិញថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩
នៅចំណុចសាលាបឋមសិក្សាហ៊ុន ណេង ស្ថិតក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម លុះព្រឹកឡើងសមត្ថកិច្ចបានចុះទៅពិនិត្យ ដោយមាន សភាពសពជនរងគ្រោះ មានបែកក្បាល មានពាក់អាវ តែស្រាតខោទាំងអស់ សង្ស័យរំលោភសម្លាប់។
ប្រភពព័ត៌មានឲ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះ ហុី ធាវីន ភេទស្រី អាយុ២៤ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើត ហេតុ) មានទីលំនៅ ភូមិអណ្តូងច្រោស ឃុំក្រឡា កំពង់សៀម ជាគ្រូបង្រៀនភាសាកូរ៉េ នៅសាលាបឋមសិក្សាហ៊ុនណេងស្ទឹងត្រង់ ។
ចំណែកជនរងគ្រោះម្នាក់ទៀត ឈ្មោះ ម៉ៅ សុខមិញ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិព្រែកចាក់ ឃុំព្រែកចាក់ ស្រុកស្ទឹងត្រង់ រងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
ចំពោះអំពើឃាតកម្មខាងលើនេះ សមត្ថកិច្ចកំពុងដាក់ការសង្ស័យជាជំហានដំបូងថា ផ្តើមពីរឿងស្នេហាត្រីកោណ
ពេលនេះ សមត្ថកិច្ច កំពុងហ៊ុមព័ទ្ធកន្លែងកើតហេតុ ដើម្បីប្រមូលវត្ថុតាង និងស្រាវជ្រាវ តាមចាប់ជនសង្ស័យ យកមកផ្តន្ទាទោស តាមផ្លូវច្បាប់ សម្រាប់ព័ត៌មានលម្អិតនឹងផ្សាយពេលក្រោយ ៕