រូបថត២សន្លឹករបស់កូនកំលោះកូនក្រមុំ១គូ នៅខាងអ្នកលឿង ខេត្តព្រៃវែង រៀបការគ្មានអ្នកកំដរ និងសូម្បីរោងការតុបតែងឲ្យបានសមរម្យ ដោយយកសិប្បកម្មឡឥដ្ឋដែលជាទីកន្លែងធ្វើការរបស់ពួកគេជំនួសឲ្យរោងការដ៏កំសត់ ដែលនៅតែកំពុងត្រូវបានចែករំលែកតៗគ្នា បានធ្វើឲ្យមានការរំជួលចិត្ត អាណិតខ្លោចចិត្តតែម្តង ពីសំណាក់បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គម ។
ប៉ុន្តែ បើទោះជាបែបនេះក្តី គេឃើញថា មានបងប្អូនមហាជនយ៉ាងច្រើន បានចូលខមិនដោយសម្តែងនូវការលើកទឹកចិត្ត ជាពិសេសជូនពរដល់អ្នកទាំងពីរ ជួបតែសភមង្គលក្នុងជីវិតប្តីប្រពន្ធចាប់ពីពេលនេះរហូត ។
នេះបើតាមគណនីហ្វេសប៊ុកជាច្រើចែករំលែកតៗគ្នា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «មង្គលការកូនកម្លោះកូនក្រមុំដ៏កម្សត់ មួយគូ គ្មានរោងការដាក់តាំង និងគ្មានកូនកំដរដូចគេឡើយ នៅអ្នកលឿង ខេត្តព្រៃវែង យករោងចក្រឡឥដ្ឋធ្វើជារោងការ ពិតជាសម្សត់ណាស់ ..!
កម្សត់ពេកហើយសំរាប់អាពាពិពាហ៍របស់ប្អូនទាំងពីរគ្មានរោងការនឹងគេ ហើយយកឡផលិតឥដ្ឋជារោងការបស់ប្អូនទាំងពីរ សូុមកុំតូចចិត្តអីណា តែយ៉ាងហោចណាស់ក៏ពួកប្អូនទាំងពីរបានគោរពប្រពៃណីខ្មែរយើង ទោះបីជាពិធីនេះវាមិនបានធំដុំល្អដួចគេ តែប្រពៃណាស់សំរាប់ប្រពៃណីខ្មែរយើង សូមជួនពរប្អូនទាំងពីទទួ
លបានសុភមង្គលរហូតនិងរកស៊ីមានបាន….!» ។
ដោយឡែក បើយើងនឹកដល់មង្គលការស្រដៀងគ្នានេះផងដែរ នោះក៏មានគូស្នេហ៍ប៉ុន្មានគូកន្លងទៅមុនៗ គឺរឹតតែកំសត់ជាងនេះទៅទៀត ។ ភ្ជាប់ជាមួយរឿងនេះផងដែរ នោះអ្នកលេងហ្វេសប៊ុក ក៏បានយករូបថតសម្តេចទាំងពីរដែលទើបផ្តល់ពរជ័យសិរីមង្គលដ៏ឧត្តងឧត្តម ចូលរួមមង្គលការកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ធៀបនឹងរូបថតគូស្នេហ៍ក្រីក្រ១គូរៀបការដ៏សែនកំសត់ ក្នុងបំណងចង់ឲ្យសម្តេចទាំងពីរមេត្តាជួយឧបត្ថម្ភដល់កូនចៅក្រីក្រផង ៕ ប្រភព: ksn.news