កាលពីថ្មីៗនេះ បានអ្នកមីងម្នាក់រស់នៅក្នុងខេត្តកំពង់ស្ពឺ បានរើសបានកាបូបមួយម ដែលក្នុងនោះមានលុយដុល្លារ 4025$ និងលុយខ្មែរចំនួន 10000៛ អត្តសញ្ញាណប័ណ្ណពីរសន្លឹក ប័ណ្ណបើកបរមួយសន្លឹក និងកាតអេធីអឹមប្រាសាកមួយសន្លឹក! ។
ទោះបីរើសបានប្រាក់ដ៏ច្រើនយ៉ាងនេះក្តី តែអ្នកមីងខាងលើពុំបានមានចិត្តចង់បានរបស់គេនោះទេ គឺភ្លាមៗនោះ គាត់ក៏បានបង្ហោះតាមហ្វេសប៊ុក ដើម្បីស្វែងរក និងអាចរកឃើញម្ចាស់មកទទួលយកកាបូបវិញផងដែរ ។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ រ័ត្ន លីកា ដែលជាកូនស្រីរបស់អ្នកមីងរើសបានៗ បង្ហោះថា៖ «ម៉ាក់ខ្ញុំគាត់រើសបានកាបូបលុយនៅខេត្តកំពង់ស្ពឺមានលុយចំនួន4025$និងលុយខ្មែរចំនួន10000៛មានអត្តសញ្ញាណប័ណ្ណពីរសន្លឹក ប័ណ្ណបើកបរមួយសន្លឹក កាតអេធីអឹមប្រាសាកមួយសន្លឹក! ក្រោយពីម្ចាស់កាបូបប្រកាសថាបាត់តាមរយះសង្គមហ្វេសប៊ុកដោយការស៊ែតៗគ្នាក៏អាចរកម្ចាស់ដើមឃើញម៉ាក់បានខលទៅគាត់ដើម្បីអោយមកទទួលយកទៅវិញ!» ។
ប៉ុន្តែ ម្ចាស់គណនីខាងលើ ពិតជាមានការហួសចិត្តខ្លាំងណាស់ នៅពេលដែលមកទទួលយកកាបូបលុយវិញ ស្រាប់តែស្ត្រីគ្មានការដឹងគុណសូម្បីបន្តិចនោះ បែរជាចោទប្រកាន់ថា ម្តាយរបស់នាងលួចលុយ ព្រោះអះអាងថា លុយពុំគ្រប់ចំនួន ។
ដោយឡែក គណនីហ្វេសប៊ុកឈ្មោះ «Ang Sokngeng» បានបង្ហោះថា៖ «កាបូបលុយដែលបានបាត់កាលពីថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៩ នៅវេលាម៉ោង ១៨:៥៧នាទី នៅចំនុចគីឡូម៉ែត្រ ៤៣ ចន្លោះ ៤៤នៅស្ថានីយ៍ប្រេងឥន្ធៈ PTT ខេត្តកំពង់ស្ពឺនោះ ត្រូវបានបងស្រីដែលបានរេីសបានប្រគល់ជូនទៅម្ចាស់គេវិញហេីយ នៅស្រុក កំពង់ត្រាច ខេត្តកំពត គាត់ក៏បានជូនសារគុណទឹកប្រាក់ចំនួន ២០០ដុល្លាផងដែរ ។
ខ្ញុំសូមអរគុណធំថៅកែប្រេងឥន្ធៈ PTT នៅខេត្តកំពង់ស្ពឺ អនុញ្ញាត្តអោយខ្ញុំឆែក camera សុវត្ថិភាព និងបងមេការធំៗដែលខំជួយ ហេីយជាពិសេសពូ ឡេង តិច យូរ ដែលមានទឹកចិត្តល្អបានជួយផុស នឹង ស៊ែរ ហើយបានផលយ៉ាងរហាស តាមរយៈបណ្តាញសង្គម Facebook ពិតជាអាចដោះស្រាយបញ្ហាលឿនមិនគួរអោយជឿ យ៉ាងណាក៏អរគុណពូខ្លាំងណាស់ដែលបានស្វះស្វែងជួយខ្ញុំ ។
អរគុណសម្រាប់ទឹកចិត្តបងប្អូនខ្មែរស្រលាញ់ខ្មែរដែលបានជួយ share ។
ខ្ញុំមានយោលបល់មួយ “គួរតែមានវប្បធម៍មួយកុំចង់បានរបស់អ្នកដទៃ ទាំងគេទាំងយេីងបាត់លុយអ្នកមិនស្តាយ បេីបានជារេីសបានហេីយស្វែងរកម្ចាស់គេទៅ”» ៕ ប្រភព kns.news