ក្រោយពីអាមេរិក​បាន​ដាក់បញ្ចូលក្រុមហ៊ុន Huawei ទៅក្នុង​បញ្ជីរ​ខ្មៅរបស់ខ្លួនកាលពីថ្ងៃសុក្រ​សប្ដាហ៍មុនមក ស្រាប់តែព្រឹកថ្ងៃ​ច័ន្ទ​នេះលេច​ឮដំណឹង​ថ្មីមួយទៀត​ថាខាង​ក្រុមហ៊ុន Google បានធ្វើការ​ផ្ដាច់​អញ្ញាប័ណ្ណ​ប្រព័ន្ធ​ប្រតិបត្តិការ Android សម្រាប់​ទូរស័ព្ទចេញ នេះបើតាមសារពត៌មានអន្តរជាតិ Reuters។(Adload)

ការដក Android ចេញនេះជារបត់ធំមួយសម្រាប់ Huawei ដោយហេតុ​តែ​ ទូរស័ព្ទ Huawei ស្ទើរតែទាំង​អស់​សុទ្ធតែប្រើប្រាស់ប្រព័ន្ធ​ប្រតិបត្តិការ Android ដែលអភិវឌ្ឍ​ដោយ Google និង​មានសេវាកម្មឥតគិត​ថ្លៃ​របស់ Google ជាច្រើន​ដែលចាំបាច់​សម្រាប់អ្នកប្រើប្រាស់ទូរទាំង​ពិភពលោក ហើយ​ការលែង​ឱ្យ​ប្រើប្រាស់ Android ជំនាន់ចុងក្រោយនេះ អាច​ធ្វើទូរស័ព្ទក្រោយៗលែងមាន Android ប្រើហើយទូរស័ព្ទ​ដែលមានស្រាប់ទូរទាំង​ពិភពលោក លែង​បាន​ធ្វើកំណែរអាប់ដែត​បន្តទៀត។(Adload)

តែ Huawei នៅតែអាច​ប្រើប្រាស់ Android ដែលជាលក្ខណៈ បើកទូលាយ ឬគេនិយមហៅថា Open Source នោះ។ យ៉ាង​ណាក៏ដោយ Android បែប Open Source នោះមិនទាន់សម័យ​ ដូច Android ដែលអភិវឌ្ឍដោយ Google ជាពិសេសនោះទេ ហើយកាន់តែពិបាក​ជាង​នេះទៀត​គឺ អ្នកប្រើ Huawei មិនអាច​ប្រើប្រាស់ Playstore របស់ Google បានតទៅទៀត​នោះទេ ដែល​ Playstore នេះហើយជាចំណុច​សំខាន់បំផុត​របស់ទូរស័ព្ទ​ប្រើប្រាស់ Android ទូទាំង​ពិភពលោក។(Adload)

ចំណែកឯប្រព័ន្ធសុវត្ថិភាពដែលមាននៅលើ Android ដែលបើកទូលាយ​នោះវិញ ក៏មានលក្ខណៈយឺតយ៉ាវ​ជាង Android ជំនាន់ក្រោយៗ ដែល ​Google ធ្វើឡើង​ជាពិសេសនោះ។ ពិតណាស់ថា Huawei ធ្លាប់ត្រៀម​ផ្លូវ​ក្រោយសម្រាប់ខ្លួនឯ​ង​រួច​មកហើយ ដោយបានអភិវឌ្ឍ​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្ទាល់ខ្លួនរួចហើយ។(Adload)

ប៉ុន្តែបើទោះជាមាន​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្ទាល់ខ្លួនក្តី វាមិនស្រួលក្នុង​ការ​ទាញអ្នកប្រើប្រាស់ឱ្យមកប្រើប្រាស់ប្រព័ន្ធ​ប្រតិបត្តិការថ្មីនេះដែរ ​ដោយហេតុ​តែ​ត្រូវ​ការ​មានកម្មវិធីច្រើនម៉ូត​ច្រើនម៉ាក ដូចនៅក្នុង Playstore អ៊ីចឹង​ដែរ ហើយ​ Microsoft ក៏បានព្យាយាម​ធ្វើរួច​ហើយមកដែរ ពោលគឺ Window សម្រាប់ទូរស័ព្ទតែត្រូវ​បរាជ័យទៅវិញ។(Adload)

យ៉ាង​ណាក៏ដោយបើគិតវិជ្ជមានទៅ អាចជាឱកាសថ្មីសម្រាប់ Huawei វិញផងដែរ ដោយហេតុតែ​ខ្លួនក្លាយជាយីហោស្មាតហ្វូនលំដាប់លេខ ២លើពិភពលោក មានអតិថិជន​ច្រើន​នៅក្នុង​ដៃរួច​ស្រេច​ បើសិនជា​បញ្ចេញប្រព័ន្ធ​ប្រតិបត្តការ​ផ្ទាល់ខ្លួនដោយជោគជ័យនោះ ខ្លួននឹង​មានទឹកមាត់ប្រៃ វាយលុកទីផ្សារ​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ​លែង​ឱ្យក្រុមហ៊ុនអាមេរិក​គ្របដណ្ដប់បន្ត​ទៀត ខណៈដែលឥឡូវនេះនៅលើប្រតិបត្តិការ​ស្មាតហ្វូន ក្រុមហ៊ុន Apple និង Google គ្រប់ដណ្ដប់ទីផ្សារ​ស្ទើរតែទាំង​ស្រុង៕ CR: business-cambodia(Adload)