ដូចដែលប្រិយមិត្តបានទទួលជ្រាបរួចមកហើយ ទាក់ទងនឹងដំណឹងដ៏អកុសលដែលតារាកំប្លែង ខាត់ ចំរេីន បានទទួលមរណភាពនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ដោយសារតែជំងឺក្រិនថ្លេីម ក្រោយទទួលការព្យាបាលអស់រយៈពេលជាច្រើនថ្ងៃនៅឯមន្ទីរពេទ្យ។
យ៉ាងណាមិញ អ្វីដែលជាការភ្ញាក់ផ្អើលនោះ នាល្ងាចថ្ងៃច័ន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ យោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ ស្រីលីន ស្ទូឌីយោ បានបង្ហោះនូវទិដ្ឋភាពឃ្លីបវីដេអូមួយបង្ហាញពីសកម្មភាពវិញ្ញាណក្ខន្ធតារាកំប្លែង ខាត់ ចំរេីន បានចូលសណ្ឋិតភ្ញៀវ សុំជួបប្រពន្ធកូនលេីកចុងក្រោយ ព្រមទាំងបានស្រែកទ្រហោយំជាខ្លាំង
ដែលបានធ្វេីឲ្យអ្នកចូលរួមក្នុងពិធីបុណ្យផ្ទាល់ រួមទាំងមហាជនជាច្រើននៅលេីបណ្ដាញសង្គមហ្វេសប៊ុកមានការសង្វេគចិត្តអាណិតអាសូរជាខ្លាំងផងដែរ។ កុំឲ្យខាតពេលយូរ និងដេីម្បីជ្រាបកាន់តែច្បាស់នោះ សូមប្រិយមិត្តទស្សនានូវឃ្លីបវីដេអូដែលជាទិដ្ឋភាពដូចបានជម្រាជូនដូចតទៅ។
ចង់ដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោម៖