មហាជនមួយចំនួនធំ ពិតជាបានជ្រាបច្បាស់ជាក់ជាមិនខាន នូវពិធីមង្គលការរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ជាមួយលោក អុឹង សុខលី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ប្រកបដោយភាពសប្បាយរីករាយ និងមានការចូលរួមយ៉ាងច្រើនពីសំណាក់ភ្ញៀវកិត្តិយស។
ចំណែកព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ តារាចម្រៀងរូបនេះ បានបង្ហោះសារមួយចេញមក ដែលមានមនុស្សមួយចំនួនធំ មិនធ្លាប់បានដឹងពីមុនមក ដោយ កញ្ញា បញ្ជាប់ប្រាប់ថា៖
“ទម្រាំអាចមានថ្ងៃនេះ ទម្រាំអាចតស៊ូបានមកដល់ថ្ងៃនេះ ពួកយើងបានឆ្លងកាត់នូវ រឿងរ៉ាវ បញ្ហា និងការប្រឈមមុខជាមួយគ្នាច្រើនរាប់មិនអស់។ ពេលខ្លះ ក៏មានអារម្មណ៍ថា ទម្រាំតែអាចឆ្លងហួសនូវអារម្មណ៍តានតឹង និងស្រពាប់ស្រពោនបាន ស្ទើរតែចង់បោះបង់គ្រប់យ៉ាងចោលទៅហើយ
តែចុងក្រោយ ពួកយើងក៏នៅតែអាចបន្តមកជាមួយគ្នា រហូតមានថ្ងៃនេះ ក៏ព្រោះតែយើងមានចិត្តមួយជាមួយគ្នានោះគឺ ចិត្តដែលមិនព្រមបោះបង់ចោលគ្នា។
ហើយពីថ្ងៃនេះ តទៅថ្ងៃមុខ រហូតទៅ គឺត្រូវស្រឡាញ់គ្នា មើលថែគ្នា អត់ឱនឱ្យគ្នា ឱ្យដូចថ្ងៃដំបូងដែលយើងចាប់ផ្ដើម គ្រួសារមួយនេះ គឺមានតែពាក្យថា ក្ដីសុខ និងសុភមង្គល យើងនឹងធ្វើជាគំរូល្អសម្រាប់កូនចៅ កូនក្មួយយើងទៅថ្ងៃមុខ។
កុំភ្លេចថា មានមនុស្សច្រើនណាស់ ចាំមើលយើង អ្នកខ្លះ គេមិនខ្វល់ទេថាយើងស្រឡាញ់គ្នាប៉ុនណា តែគេនឹងចាំតែមើលបំណាំ និងចាប់កំហុសរបស់យើងតែប៉ុណ្ណោះ តែទោះយ៉ាងនេះក្ដី អ្វីដែលយើងត្រូវមាន គឺរក្សាជំហឱ្យបានល្អ សម្រាប់គ្រួសារដ៏ឧត្តុង្គឧត្តមរបស់យើង។ ស្រឡាញ់គ្នាមិនប្រែ ពីថ្ងៃនេះ រហូតទៅ … សុខលី និងកញ្ញា / Sokly & Kanha”៕