ប្រិយមិត្តពិតជាជ្រាបច្បាស់រួចហើយកាលពីថ្មីៗអំពីរូបភាពមិនសមរម្យនិងវីដេអូរមួយចំនួននោះ ដែលធ្វើអោយមហាជនខ្លះយល់ថា មិនល្អ យ៉ាងណាមិញចំពោះទិដ្ឋភាពនៃរូបភាពនោះគឺនៅក្នុងបារបារាំងមួយកន្លែង ដោយមានការផឹកសុីយ៉ាងសប្បាយរីករាយ ហេីយថែមទាំងមានការរាំច្រៀងរបៀបបែក
ស្លុយ និងគៀកកិតជាមួយនឹងនារីម្នាក់ទៀតផង ដែលក្នុងឈុតឆាកមួយនេះ ធ្វើឲ្យមានការផ្ទុះកក្រើកពេញបណ្ដាញសង្គមហ្វេសបុកតែម្តង។យ៉ាងណាមិញទំាងអស់នោះ គឺគ្រាន់តែជាឈុតសម្តែងក្នុងសាច់រឿងខ្លីប្រភេទអប់រំតែប៉ុណ្ណោះ រួមទំាងរូបភាពទំាងនេះផងដែល ហេីយចំពោះរឿងនេះដែរ ក៏មានការចូលរួមសម្តែងពីលោក សាន្ត ប៊ុនធឿន ចាងហ្វាងសារព័ត៌មានសម្លេងស្នេហាជាតិ និងតារាដទៃទៀតជាច្រើនរូបផងដែរ ។ហើយនៅមុននេះបន្តិច លោក សាន្ត ប៊ុនធឿន ក៏
បានឡាយជាវីដេអូក្នុងឈុតសម្លៀកបំពាក់ជាសមត្ថកិច្ចផងដែរ ក្នុងការសម្តែងក្នុងឈុតខ្សែរឿងខាងលេីនេះ។ ហេីយអ្វីដែលកាន់តែច្បាស់នោះ ឯកឧត្ដម ពេជ្រ ស្រស់ ក៏បានមានការបញ្ជាក់ដែរថា “ថ្ងៃនេះ នឹងថតភាគបញ្ចប់រឿងអប់រំខ្លី ទាក់ទងនឹងថ្នំា។ 19/05/2019”៕ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពនិងវីដេអូខាងក្រោមនេះ