កោះកុង៖មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយជនជាតិចិន បេីកបររថយន្តក្រឡាប់ស្លាប់ដោយខ្លួនឯង នាវេលាម៉ោង៩៖៣០នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ នេះ នៅចំណុចគីឡូម៉ែត្រលេខ ១០១-១០២ ផ្លូវជាតិលេខ៤៨ ស្ថិតនៅក្នុងឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។
សមត្ថកិច្ច បានឲ្យដឹងថា រថយន្តរងគ្រោះម៉ាកសេីប ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2G-8703 បេីកបរដោយឈ្មោះ CHEUNG CHING ភេទប្រុស អាយុ៥៨ឆ្នាំ សញ្ជាតិចិនហុងកុង បានស្លាប់នៅនឹងកន្លែង និងអ្នករួមដំណេីរម្នាក់ឈ្មោះ CHEUNG SALY ភេទស្រី អាយុ៥៥ឆ្នាំ សញ្ជាតិថៃ បានរងរបួសស្រាល ។
សូមបេីកបរដោយប្រុងប្រយ័ត្ន គ្រប់ពេលវេលា ដេីម្បីអាយុជីវិតខ្លួនឯងនិងអ្នកដទៃ ៕