ភ្នំពេញ ៖ កញ្ញា ដួង ម៉ានិច បើតាមការសង្កេតឃើញកាន់តែសិចស៊ី កាន់តែឡើងកូដខ្លាំង ទាំងអាជីពសិល្បៈ និងភាពហ៊ឺហា។ ម្យ៉ាងទៀតមួយរយៈពេលចុងក្រោយនេះ នាងក៏ចាប់ផ្តើមសម្ញែងភាពហ៊ឺហាជាមួយការចំណាយលុយខ្ទង់រាប់ម៉ឺនដុល្លារដើម្បីទិញរបស់ថ្លៃៗដូចជា ៖ ទូរស័ព្ទទំនើប ឡានស៊េរីថ្មី និងផ្ទះជាបន្តបន្ទាប់។ កត្តានេះហើយទើបបានធ្វើឲ្យមហាជនជាច្រើនមានការសង្ស័យលើតារាស្រីរូបនេះ។
ការសង្ស័យនេះបានកើតឡើងអំឡុងពេលដែលកញ្ញា ដួង ម៉ានិច បានចាប់ផ្តើមមានភាពហ៊ឺហាត្រឹមតែរយៈពេលប្រមាណ២ឆ្នាំចុងក្រោយនេះតែប៉ុណ្ណោះ ហើយអ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ជាងនេះគឺប្រើពេលមិនបាន១ឆ្នាំផង ដួង ម៉ានិច អាចសម្រេចក្តីប្រាថ្នាក់របស់ខ្លួនរហូតដល់ទៅពីរគឺទី១-ទិញផ្ទះថ្មីតម្លៃរាប់ម៉ឺនដុល្លារ(គិតមកទល់ពេលនេះ៣ឬ៤កន្លែង) និងបំណងទី២នាងបានប្តូរកាលីប មកជិះរថយន្តស៊េរីទំនើបមួយគ្រឿងថែមទៀត។
ជាក់ស្តែងថ្មីៗនេះកញ្ញា ដួង ម៉ានិច ក៏បានទម្លាយសារមួយឃ្លាភ្ជាប់ជាមួយការចំណាយលុយសម្រាប់ទិញផ្ទះថ្មីមួយកន្លែងទៀតក្តៅៗមកថា ជួបគ្នាឆាប់ៗណា មើលទៅម៉ែគាត់សប្បាយចិត្តណាស់បានមួយទៀតហើយ ពេលខ្លះក៏មិនចាំបាច់ឈរនៅចំណុចដែលល្អបំផុតត្រឹមតែចេះធ្វើឲ្យខ្លួនឯងមានក្តីសុខក្នុងចំណុចដែលឈរក៏គ្រប់គ្រាន់….។
តាមរយៈភាពហ៊ឺហាមានបានរបស់តារាសម្តែងកញ្ញា ដួង ម៉ានិច នាពេលនេះបានក្លាយជារឿងដ៏ភ្ញាក់ផ្អើល និងមានការលើកជាសំនួរពីមហាជនថាតើ ដួង ម៉ានិច បានប្រភពចំណូលនេះមកពីណា ?បើទោះបីជាសិល្បៈរបស់នាងហាក់មានការមមាញឹកខ្លាំងមួយរយៈពេលចុងក្រោយនេះពិតមែនតែក៏ប្រហែលជាមិនអាចរកលុយបានលឿនយ៉ាងនេះដែរ។
ទន្ទឹមគ្នានៃចម្ងល់ខាងលើនេះក៏មានប្រភពមួយចំនួនបានបង្ហើបថា ដួង ម៉ានិច គឺតារាស្រីដែលមានយីអ៊ុនខ្ពស់ព្រោះសិល្បៈរបស់នាងក៏រីកចម្រើន និងស្នេហាក៏អាចមានភាពជោគជ័យ ខណៈបច្ចុប្បន្នមានលោកមន្ត្រីធំជាអ្នកនៅពីក្រោយខ្នង។ ដូច្នេះរាល់ការរស់នៅរបស់កញ្ញា ដួង ម៉ានិច ទោះបីជាសិល្បៈមិនដំណើរការនាងក៏អាចរស់នៅយ៉ាងស្រួលផងដែរ៕