ហ្វេសប៊ុក៖ រូបភាពមកទទួលកូនប្រុសពីសំណាក់ក្រុមគ្រួសារជាពិសេសវត្តមានរបស់នាយ ក្រឹម ដែលត្រូវជាឪពុក ត្រូវបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកជាមួយនឹងការសាទរពីប្រិយមិត្តគាំទ្រ ។ក្នុងនោះ នាយក្រឹមបានភ្ជាប់ជាមួយថាមួយថា៖ ថ្ងែនេះមកទទួលកូនមកពីប្រទេសម៉ាលីវិញហេីយ ។ កូនខ្ញុំបានបំពេញកាត្វកិច្ចជូនជាតិមាតុភូមិ សូមអរគុណដល់ថ្នាក់ដឹងនាំគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានផ្ដាល់ឧកាស់ដល់កូនរបស់ខ្ញុំ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ