ភ្នំពេញ៖ មហាជននិងស្រទាប់យុវវ័យមួយចំនួនដែលនិយម ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកប្រហែលជានៅចាំបានថាកាលពីចុងខែធ្នូ ឆ្នាំ ២០១៨ មាននិស្សិតរូបសង្ហារម្នាក់ដែលគេស្គាល់ថាជានិស្សិតទទួលបានអាហាររូបករណ៍រៀននៅក្នុងប្រទេសថៃ ឈ្មោះ អឺក ស៊ីនួន ដែលមានហ្វេសប៊ុកឈ្មោះ Sinoun Justice បានបង្ហោៈព័ត៌មានបរិហារកេរ្តិ៍លើ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាសាធារណៈ ទៅលើយុវជនម្នាក់ដែលមានហ្វេសប៊ុកឈ្មោះ Sothearoth Teav ដែលកំពុងរៀននៅក្នុងប្រទេសថៃដូចគ្នា ហើយមានចំនួនអ្នកចុច Like រាប់ពាន់នាក់ និងចំនួនអ្នកស៊ែររហូតទៅដល់ 4.2K ដោយចោទប្រកាន់ទៅលើយុវជនរូបនោះ ថាបានដណ្តើមសង្សារសំណព្វចិត្តរបស់ខ្លួន និងចោទប្រកាន់គេថាសាហាយស្មន់ជាមួយសង្សាររបស់ខ្លួនដែលទាំងខ្លួនត្រឹមជាសង្សារគ្នាប៉ុណ្ណោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយះសារនិងរូបភាពដែលបុរសឈ្មោះ អឺក ស៊ីនួន បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកបានចោទប្រកាន់និងបរិហារកេរ្តិ៍ខ្លាំងៗនៅលើបណ្តាញសង្គមហ្វេសប៊ុកទៅលើនិស្សិតឈ្មោះ Sothearoth Teav ថាបានលួចដណ្តើមសង្សារនិងសាហាយស្មន់ជាមួយសង្សារខ្លួន បានធ្វើឲ្យនិស្សិតរូបនោះទទួលយកមិនបានរហូតដល់ដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាក់ការករណីបរិហាកេរ្តិ៍ជាសារធាណោះខាងលើ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារសរសេរបរិហាកេរ្តិ៍របស់និស្សិតបរិញ្ញាបត្រល្បីឈ្មោះខាងហែកកិត្តិយសរបស់គេនិងសង្សាររបស់ខ្លួនបង្ហោះលើបណ្តាញសង្គម និងជានិស្សិតដែលកំពុងរៀននៅសាកលវិទ្យា រាមខាំហែង នៅក្នុងប្រទេសថៃឈ្មោះ អឺក ស៊ីនួន បង្ហោះលើគណនីរបស់ខ្លួនឈ្មោះ Sinoun Justice បានសរសេររៀបរាប់យ៉ាងវែងអន្លាយដែលអត្ថន័យមើលទៅគួរឲ្យកម្សត់ស្ទើរហូរទឹកភ្នែក រួមនិងពាក្យពេជព៍ហែកហួរកិត្តិយសសង្សាររបស់ខ្លួនផងនោះ ត្រូវបានមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបញ្ចេញមតិជាច្រើននិងខ្លាំងៗ ទៅលើម្ចាស់ហ្វេសប៊ុកឈ្មោះ Sinoun Justice ដែលត្រូវបានគេប្តឹងទៅតុលាការ ដោយមានគនណីជាច្រើនបានComment លើរឿងនេះដោយក្នុងនោះម្ចាស់គនណីហ្វេសប៊ុកឈ្មោះ Noch Real ដែលជាមិត្តរួមថ្នាក់វិទ្យាល័យជាមួយលោក ស៊ីនួន ផងនោះបានសរសេរថា “រកកន្លែងកាន់ជើងមិនឃើញទេស៊ីនួនអើយ ថាទុកកិត្តិយសឲ្យខាងស្រីតែ Mention ឈ្មោះអមរូបភាពហែកហួរខាងស្រីមួយឈុតធំ ផុសបែបនេះគេអាចសន្និដ្ឋានបានថាយើងជាមនុស្សបែបណា #From…មិត្តរួមថ្នាក់វិទ្យាល័យ”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯម្ចាស់ហ្វេសប៊ុក”ឈ្មោះ Ravy Huon ក៏បាន Comment ដោយចោទសួរថា “ពាក្យថាសង្សារហ៊ាននិយាយដល់សាហាយស្មន់ ចុះបងបានចុះអេតាស៊ីវិលនឹងគ្នានៅ?” ចំណែកឯម្ចាស់ហ្វេសប៊ុកម្នាក់ទៀតឈ្មោះ Nana Angel បានសរសេបញ្ចេញមតិថា”ច្បាស់ខ្លួនឯងហើយថាផុសចឹងអ្នកគឺជាតួរកំសត់?? មនុស្សប្រុសដែលល្អដាច់ខាតគេរក្សាតំលៃមនុស្សស្រីដែលគេស្រឡាញ់ណាស់ មិនមែនដូចអ្នកផុសរៀបរាប់ពីមនុស្សស្រីដែលខ្លួនស្រឡាញ់ថាមានសាហាយស្មន់ទាំងមិនសួរសាម៉ីខ្លួនខាងស្រីឲ្យច្បាស់ បើមើលតែការផុសរបស់អ្នកម្នាក់ៗប្រាកដជាខឹងនិងស្អប់ខាងស្រីណាស់ តែជាក់ស្តែងខាងស្រីគេផុសពីគុណតម្លៃរបស់អ្នកនៅឡើយ”។ រីឯម្ចាស់គណនីយហ្វេសប៊ុកម្នាក់ទៀតឈ្មោះ Monita Morm បានសរសេរថា “Something wrong ទេដឹងបងខាងស្រីទើបផុសថាស្រឡាញ់ណាស់ៗ !! មិនមែនផុសឲ្យបានតែ Like Share ណាអី ? មិនយល់ថេរ”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធករណីបរិហារកេរ្តិ៍ជាសារធារណៈនៅលើបណ្តាញសង្គមហ្វេសប៊ុកនេះដែរ និស្សិតឈ្មោះ Sothearoth Teav ម្ចាស់ដើមបណ្តឹងបានដាក់ពាក្យទៅសាលាដំបូងរាជធានីភ្នំពេញតាមរយះមេធារីរបស់ខ្លួនកាលពីដើមខែមករា ឆ្នាំ២០១៩។ ហើយកាលទី២៥ ខែ មេសា ឆ្នាំ២០១៩ លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងនៃអយ្យការអមសាសាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅនិស្សិតឈ្មោះ អឺក ស៊ីនួន ដែលជាអ្នកបង្ហោះសារបង្ខូចកិត្តិយសរបស់គេឲ្យចូលខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងទី៣០ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ដែរថានិស្សិតឈ្មោះ អឺក ស៊ីនួន កំពុងរៀនថ្នាក់បរិញ្ញាបត្រឆ្នាំទី៤ ក្នុងទីក្រុងបាងកកប្រទេសថៃ ត្រូវបានគេស្គាល់តាមរយះកាល Live នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ហើយត្រូវបានគេបង្ហើបឲ្យដឹងថាជាមនុស្សម្នាក់ពូកែរវៃអែបស៊ីអប ជាពិសេសនោះគេតែងតែឃើញនៅពេលដែលនិស្សិតរូបនេះឈ្លោះជាមួយសង្សារសំណព្វចិត្តរបស់ខ្លួនគឺលោកតែងតែសរសេរបង្ហោះនៅលើហ្វេសប៊ុកបង្ហាញពីការបែកបាក់គ្នា តែចុងក្រោយស្វីតជាមួយគ្នាដូចដើម ។ ហេតុផលនេះហើយ ទើបគេអាចសន្និដ្ឋានបានថា និស្សិតរូបនេះទំនងចង់ដោះដៃពីសង្សារសំណព្វចិត្តរបស់ខ្លួនទើបបរិហារកេរិ៍្តនិងរុញសង្សាររបស់ខ្លួនទៅឲ្យគេ និងចោទគេថាបានសាហាយស្មន់ជាមួយគ្នា ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​